ខេត្តរតនគិរី ៖ លោក ថេង អ៊ុង មានអាយុ ៣៨ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានធ្វើការប្តេជ្ញាថា នឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន ដោយទោចក្រយានយន្តត្រូវបំពាក់កញ្ចក់ និងពេលបើកបរ ត្រូវពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ រួមទាំងការបើកបរត្រូវចេះយោគយល់អធ្យាស្រ័យអោយគ្នាទៅវិញទៅមក ។ការប្តេជ្ញាដូចនេះរបស់លោក ថេង អ៊ុង គឺបានធ្វើឡើងបន្ទាប់ពីរូបលោកបានល្មើសហ្នឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយពុំបានពាក់មួកសុវត្ថិភាព ក្នុងពេលដែលកំពុងបើកបរ ហើយត្រូវសមត្ថកិច្ចនាំយកទោចក្រយានយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ចំនួន ១ថ្ងៃ ដោយតម្រូវអោយធ្វើកិច្ចសន្យាយកវិញនាព្រឹកថ្ងៃពុធ៨កើតខែមាឃឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី២៤ ខែមករាឆ្នាំ២០១៨ដោយពុំមានការបង់ថវិកានោះ។ដោយឡែក អ្នកប្រើប្រាស់ទោចក្រយានយន្ត ក្នុងក្រុងបានលុង ២នាក់ដទៃផ្សេងទៀតដែរ ក៏បានធ្វើការប្តេជ្ញាប្រហាក់ប្រហែលគ្នាផងដែរ។ទាក់ទងទៅនឹងការសំណូមពរខាងលើនេះដែរ លោកវរសេនីយ៍ឯក មឿង សារិទ្ធ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអោយដឹងថា ចាប់ពីថ្ងៃស្អែកទី២៥ ខែមករានេះទៅ រូបលោក នឹងដាក់កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ អោយបន្តយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍នៅទីតាំងមុខស្នងការដ្ឋាននគរបាលខេត្តតែម្តង និងជាពិសេសគឺអនុវត្តន៍ចំពោះកងកម្លាំងទាំង ៣ ក្នុងខេត្តមុនគេ ដើម្បីត្រួតពិនិត្យ ថាតើកងកម្លាំងក្នុងខេត្តទាំងអស់ ដែលជាគំរូដល់ប្រជាពលរដ្ឋ បានចូលរួមអនុវត្តន៍ច្បាប់ហើយរឺនៅ ។គួរបញ្ជាក់ថា កាលថ្ងៃទី២៣ ខែមករាម្សិលមិញនេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តរតនគិរី បានបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនាថ្ងៃដំបូង បានរកឃើញទោចក្រយានយន្តល្មើសច្បាប់ចំនួន ៩៧ គ្រឿង ក្នុងនោះអ្នកអត់ពាក់មួកសុវត្ថិភាពចំនួន ១០៥ នាក់ និងទោចក្រយានយន្តពុំមានបំពាក់កញ្ចក់ចំនួន ២៦ គ្រឿង រួមទាំងអ្នកបើកបរទោចក្រយានយន្តបញ្ច្រាសទិសចំនួន ២គ្រឿងផងដែរ ។ហើយទោចក្រយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកទាំង ៩៧ នោះ គឺត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តចំនួន ១ថ្ងៃ ដើម្បីអោយម្ចាស់យានយន្តធ្វើកិច្ចសន្យា ដោយតម្រូវអោយបំពាក់កញ្ចក់ និងមួកសុវត្ថិភាពឡើងវិញ នៅពេលរៀងរាល់ធ្វើដំណើរលើដងផ្លូវ ហើយការឃាត់នេះដែរ គឺពុំតម្រូវអោយមានការបង់ថវិកានោះទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ