កំពត ៖ ថវិកាចំនួន១៣១,៣០០ដុល្លារអាមេរិក ជាអំណោយរបស់សប្បុរសជនដែលតែងតែមានសន្ដានចិត្តការគាំទ្រនិងមានការជឿជាក់លើការដឹកនាំប្រទេសជាតិនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើពិធីប្រគល់-ទទួលនៅមន្ទីរគណបក្សប្រជាជនខេត្តកំពត នាព្រឹកថ្ងៃ៨កើតខែមាឃឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០១៨ ដោយថវិកាទាំងនោះ ត្រូវបានសប្បុរសជន នាំយកមកប្រគល់ជូនដល់ គណបក្សប្រជាជនខេត្តក្រោមវត្តមាន លោក ជាវ តាយប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។ពិធីនេះក៏មានការចូលរួមពីសំណាក់ អស់លោកជាសមាជិកគណបក្សខេត្តជាច្រើនរូបផងដែរ។ក្នុងឱកាសនោះ លោក ជាវ តាយ ប្រធានគណបក្សប្រជាជនខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណនិងកោតសរសើរ ចំពោះសប្បុរសជន ដែលតែងតែមានសន្ដានចិត្ត ការគាំទ្រ និងមានជំនឿជឿជាក់ចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជាដ៏ឈ្លាសវៃ។ ដែលជានិច្ចកាលសម្ដេចតេជោហ៊ុន សែនតែងតែមានការខិតខំក្នុងការដឹកនាំ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងទូទាំងប្រទេសនិងធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិព្រមទាំងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានជាបណ្ដើរៗគួរជាទីមោទនៈ។លោក ជាវ តាយ ក៏បានលើកបញ្ជាក់ដែរថា៖ ក្នុងនាមជាប្រធានគណៈកម្មាធិការបក្សខេត្តលោកនឹងខិតខំ យកចិត្តទុកដាក់គ្រប់គ្រងនិងប្រើប្រាស់ថវិកា ទាំងអស់នេះឲ្យបានចំគោលដៅនៃគោលការណ៍គណបក្សប្រជាជនកម្ពុជា។សំដៅបម្រើប្រយោជន៍ប្រជាជនក្នុងមូលដ្ឋានឲ្យបានល្អ ក៏ដូចជាការរួមគ្នាបន្តទៀតដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យបានកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សបក្សប្រជាជនកម្ពុជា។ ជាពិសេសយើងនាំគ្នាជម្រុញការកសាងនិងអភិវឌ្ឍន៍ខេត្តកំពតដែលជាខេត្តប្រកបដោយសក្ដានុពលសេដ្ឋកិច្ចសម្បូរណ៍បែបឲ្យក្លាយជាខេត្តមួយ ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ក៏ដូចជាការជួយធ្វើឲ្យកំណើនជីវភាពប្រជាជនក្នុងខេត្តកំពតបានកាន់តែធូធារប្រសើរឡើងថែមទៀត។សូមបញ្ជាក់ថា៖ ក្នុងចំនួនថវិកាជាង១៣ម៉ឺនដុល្លានេះក្នុងនោះថវិការបស់លោក ជាវ តាយប្រធានគណបក្សបក្សប្រជាជនខេត្តកំពតបានចូលរួមជួយគណបក្ស ចំនួន ១០ម៉ឺនដុល្លារ ក្រៅពីនោះជាថវិការបស់សប្បុរសជន៕សេង ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ