ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​បុរស​ម្នាក់​ជា​ថៅកែ​ហាង​ម៉ាស្សា និង​ជា​អ្នកកាសែត សម្លេង​ប្រជាជន ត្រូវ​នារី​ម្នាក់​ចាក់​សម្លាប់​សុះសាច់ ក្នុងផ្ទះ​សំណាក់ យីហោ​(​សំណាង​ណាស់​) ក្នុង​ស្រុក​អង្គស្នួល​
Thu,25 January 2018 (Time 08:10 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 524នាក់)


​ខេត្ត​កណ្តាល ៖ បុរស​ម្នាក់ ត្រូវគេ​ចាក់ ជាច្រើន​កាំបិត រងរបួស ១៧​កន្លែង ស្លាប់​យ៉ាង​វេទនា បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ប្រហែល ១៨​និង​១០ នាទី ថ្ងៃ់ទី​២១ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច ផ្ទះសំណាក់ សំណាង​ណាស់ ជា​ផ្ទះ​បន្ទប់​ជួល​លេខ​១១ ជួរ​ខាងត្បូង ស្ថិតនៅ​ភូមិ ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

​តាម​ការពិនិត្យ សមត្ថកិច្ច បាន​រកឃើញ អត្តសញ្ញាណ ជនរងគ្រោះ មានឈ្មោះ នួន សុភាព ហៅ នួន ភាព ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរប​របើក ហាង​ម៉ាស្សា និង​ជា​អ្នក​សារ ព័ត៌មាន សម្លេង​ប្រជាជន បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ស្រែអំពិល សង្កាត់​ស្នោរ ខណ្ឌ ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សាក្សី​ឈ្មោះ ចែម ប៊ុន​ធី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ មើល​ការខុសត្រូវ ផ្ទះសំណាក់ នៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្ក​ស្នួល ខេត្ត​កណ្តាល បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨ នៅ​ម៉ោង ១២​និង​១៥ នាទី ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ហុងដា សេ​១២៥ ផលិត​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ មិន​ចាំ​ផ្លាកលេខ មក​ចូល​ផ្ទះសំណាក់ សំណាង​ណាស់ ដោយ​បាន​ដឹក​នារី​ម្នាក់ មក​ជាមួយ​ផង ហើយ​ចូល​ស្នាក់នៅ បន្ទប់​លេខ​១១​។​

​ក្រោយមក នៅ​ម៉ោង​ប្រហែល ១៣​និង​៤៣ នាទី ឈ្មោះ ចាន់ សុខ​នី​ម ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ មើល​ការខុសត្រូវ ផ្ទះសំណាក់ បានឃើញ ស្រី​ម្នាក់​ដែល មក​ដេក​ជាមួយ ជនរងគ្រោះ​នោះ បានចេញ មក​ខាងក្រៅ​បន្ទប់ អង្គុយ​លើ​ម៉ូតូ របស់​ជនរងគ្រោះ ដោយ​និយាយ ទូរស័ព្ទ​ថា ម៉េច​អត់​ស្គាល់ កន្លែង​ហ្នឹង ទេ​ឫ​? ចាំ​ខ្ញុំ​ចេញ​ទៅ​យក ហើយ​ក៏​ចេញ ទៅ​បាត់ ទៅ​មិនឃើញ​ត្រឡប់ មកវិញ​។​

​លុះដល់​ម៉ោង ១៨​និង​០០ នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល ដោយ​មាន​ការសង្ស័យ មិន​ឃើញ​មនុស្ស​នោះ ត្រឡប់មកវិញ ឈ្មោះ ចាន់ សុខ​នី​ម ក៏​ដើរ​ទៅ​មើល បន្ទប់​លេខ​១១ ឃើញ​ទ្វារ​បន្ទប់​ហើប​បន្តិច ហើយ​ឃើញ នៅក្នុង​បន្ទប់ មាន​សភាព​រញ៉េរញ៉ៃ និង​ឃើញ​សព មនុស្ស​ប្រុស​ម្នាក់ ដេកស្លាប់ នៅក្បែរ​គ្រែ ទើប​ឈ្មោះ ចាន់ សុខ​នី​ម រត់​ទៅ​ប្រាប់​ប្ដី ហើយក៏​បាន​រាយការណ៍ ជូន​សមត្ថកិច្ច​។ សព​មាន​ស្នាម ចាក់​និង​កាំបិត ចុង​ស្រួច​ចំនួន ១៧​កន្លែង ត្រង់​ក្បាលពោះ និង​ទ្រូង​ជំរៅ ដល់​ក្នុង ហើយ​សមត្ថកិច្ច បាន​សន្នដ្ឋានថា ឃាតកម្ម​នេះ ផ្ដើមចេញ​ពី អំពើ ប្លន់​យក ទ្រព្យសម្បត្តិ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ