ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះបានក្រើនរំលឹកជាថ្មីម្តងទៀត ដល់អ្នកសារព័ត៌មានទាំងអស់ កុំឱ្យតាំងខ្លួនជាចៅក្រមកាត់ក្តី ដែលខុសនឹងវិជ្ជាជីវៈ សារព័ត៌មានឱ្យសោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវតែនិយាយការពិត ហើយមិនគួរធ្វើការសន្និដ្ឋានបែបចៅក្រមនោះទេ។ការក្រើនរំលឹកជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបលើកទី២ ជាមួយនឹងអ្នកសារព័ត៌មាន អ្នកនាំពាក្យមកពីស្ថាប័ននានាប្រមាណ៣៤០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំនៅតែបន្តរំលឹកដាស់តឿន សារព័ត៌មានកុំធ្វើជាចៅក្រមកាត់សេចក្តីឱ្យសោះ។ ចំណុចនេះឆ្នាំទៅខ្ញុំក៏បានរំលឹក ប៉ុន្តែខ្ញុំបានមើលឃើញនូវការអត្ថាធិប្បាយរបស់ស្ថានីយ៍ទូរទស្សន៍ខ្លះ និងវិទ្យុខ្លះ ហាក់ដូចជាបាន និងកំពុងដើរតួនាទីខុសពីទម្រង់អ្នកសារព័ត៌មាន ឬអ្នកធ្វើអត្ថាធិប្បាយ រហូតដល់ធ្វើការសន្និដ្ឋានតាមបែបចៅក្រមកាត់សេចក្តី»។សម្តេចតេជោ ហ៊ុន សែន បានបន្តថា កន្លងទៅនេះ សម្តេចបានសង្កេតឃើញមានអ្នកធ្វើអត្ថាធិប្បាយនៅទូរទស្សន៍មួយចំនួន បានបន្តធ្វើការកាត់ក្តី ដែលប្រៀបដូចខ្លួនឯងជាចៅក្រម ហើយការកាត់សេចក្តីរបស់អ្នកសារព័ត៌មាននេះ ជួនកាន់មានលក្ខណៈលម្អៀងរវាងទំនាស់បុគ្គលម្នាក់ និងបុគ្គលម្នាក់ទៀត ខណៈតុលាការមិនទាន់សម្រេចយ៉ាងណា នៅឡើយទេ។សម្តេចតេជោ បានស្នើឱ្យម្ចាស់ទូរទស្សន៍ទាំងអស់ពិនិត្យមើលបុគ្គលិករបស់ខ្លួនឡើងវិញ ដើម្បីចៀសវាងនូវការដើរតួជំនួសចៅក្រមបែបនេះ។ ជាមួយគ្នានេះសម្តេចក៏ស្នើឱ្យអ្នកសារព័ត៌មានទាំងនោះ ត្រូវកែខ្លួនឡើងវិញផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ