ប៉ៃលិន៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ លោកគិត សុវណ្ណា អនុ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) លើចំនីអាហារបរិភោគដើម្បីរកសារធាតុ ដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត ជាពិសេសរកមើល ទឹកដោះគោម្សៅ ៣ប្រភេទ ដែលក្រសួងសុខាភិបាលហាមឃាត់ចរាចរដាក់តាំងលក់នាពេលថ្មីៗនេះ នៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅផ្សារប៉ាហ៊ី ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនបានឱ្យដឹងថា៖ ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយឱ្យប្រប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ បានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំនត់ និងគ្មានច្បាប់អនុញ្ញាត។លោកបានបន្តថា៖ជាក់ស្តែងនៅថ្ងៃនេះមន្ត្រីជំនាញបានចុះមកធ្វើតេស្តបឋម(TestKit)ទៅលើចំនីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សាប៉ាហ៊ីដើម្បីរកសារធាតុហាមឃាត់ ដូចជា៖ ប្រហិតសាច់គោ ត្រីទីឡាប់យ៉ាដែលនាំមកពីប្រទេសថៃ មឹក បង្គា សរសៃគុយទាវ សណ្តែកបណ្តុះ ជ្រួកស្ពៃ និងចំណីអាហារផ្សេងៗមួយចំនួនទៀត ហើយនៅក្នុងឱកាសនោះ មន្ត្រីជំនាញក៍បានស្វែងរកការចរាចរលក់់នៅលើទីផ្សារខេត្តប៉ៃលិន នូវ ទឹកដោះគោម្សៅ ៣ប្រភេទ ដែលផលិតនៅប្រទេសបាំរាំង គឺទី១- សេលីយ៉ា អាដេ ទី២-សេលីយ៉ា ម៉ាម៉ា និងទី៣-ពីកូត អែស អិល ដែលនឹងបង្កឱ្យមានគ្រោះថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសសម្រាប់ ទារក កុមារតូចៗ ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីកំពុងបំបៅដោះកូន ដែលក្នុងទឹកដោះគោនោះ មានឆ្លងមេរោគ សាលម៉ូណែល ដែលពេលនេះ ក្រសួងសុខាភិបាល កំពុងធ្វើការប្រមូលត្រលប់ពីទីផ្សារមកវិញ។សូមបញ្ជាក់ថា៖ ក្នុងការធ្វើតេស្តបឋម (Test Kit) លើចំនីអាហារបរិភោគមួយចំនួន នៅក្នុងផ្សារប៉ាហ៊ីនាឱកាសនោះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុហាមឃាត់ដែលបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ក្នុងនោះ ទឹកដោះគោម្សៅ ៣ប្រភេទ ដែលក្រសួងសុខាភិបាលហាមឃាត់ ក៍គ្មានចរាចរលក់នៅលើទីផ្សារខេត្តប៉ៃលិនដែរ ៕ដោយ ៖ ស សារឿន
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ