កំពត ៖ វេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមវត្តមាន លោក អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកកំពង់ត្រាច និងមានការចូលរួម ពីសំណាក់ អាជ្ញាធរដែនដីគ្រប់ស្រទាប់ មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។អង្គវេទិកានេះ ធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីបង្កើតបាននូវវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ និងធ្វើការបង្ហាញទិសដៅសខាន់ៗរួមមាន៖ផ្ដល់ព័ត៌មានអំពីសមិទ្ធិផលនានាដែលសម្រេចបានកន្លងមក។ ផ្ដល់ព័ត៌មានពីសកម្មភាពអាទិភាពនៃការងារ អភិវឌ្ឍន៍មូលដ្ឋាន។រាយការណ៍ពីសកម្មភាពដែលបានឆ្លើយតបនឹងលទ្ធផលក្នុងវេទិកានេះ។ពិភាក្សាក្នុងការរិះរកដំណោះស្រាយរួមគ្នាលើប្រធានបទជាក់លាក់ ដែលជាបញ្ហាប្រឈមនានា ដែលមិនទាន់ដោះស្រាយបានជោគជ័យនាពេលកន្លងមក។អង្គវេទិកានេះ បានបើកឱកាសដល់ប្រជាពលរដ្ឋ លើកជាសំណួរ សំណូមពរ អនុសាសន៍ និងការឆ្លើយបំភ្លឺ ដំណោះស្រាយ លើប្រធានបទ រួមមាន៖ការផ្ដល់់សេវាសាធារណៈសេវារដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋានក្នុងពេលបច្ចុប្បន្ននិងពេលអនាគត។ដោយឡែកនៅរសៀលថ្ងៃដដែល គណៈអធិបតី និងក្រុមការងារក៏បានបន្តបើកអង្គវេទិកានៅឃុំបឹងសាលាខាងជើង ក្នុងស្រុកកំពង់ត្រាច ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ចំនួន៣៥០នាក់ផងដែរ។ហើយរបៀបវារៈនៃខ្លឹមសារ ត្រូវអនុវត្តទៅតាមគោលការណ៍រួម ទាក់ទិននឹងកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែស៊ីជម្រៅនិងដើម្បីឆ្លើយតបរាល់សំណូមពរ និងតម្រូវការចាំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ