ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានចុះសួរសុខទុក្ខពលករខ្មែរចំនួន៤ម៉ឺននាក់ដែលកំពុងប្រកបមុខរបរទទួលទាន នៅឯប្រទេសថៃនិងមានវិធានការជាច្រើនដល់ពលករខ្មែរក្រែងលោមានភាគីខាងថៃរំលោភបំពានលើរាងកាយ ការប្រើហិង្សានឹងការគំរាមកំហែងផ្សេងៗ ងាយស្រួលឲ្យពលករខ្មែរទាំងនោះ រាយការណ៍ជាបន្ទាន់មកមន្ត្រីទំនាក់ទំនងកម្ពុជាថៃ ដែលប្រចាំការនៅទីនោះដើម្បីទប់ស្កាត់ឲ្យបានទាន់ពេលវេលា។គួររំលឹកដែរថា ៖ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានសម្រុកចេញពីភូមិឋានរបស់ខ្លួនឆ្ពោះទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈការធ្វើបែបបទចេញពីប៉ូលីសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយឡែកមានពលករខ្លះធ្វើដំណើរតាមផ្លូវច្រករបៀងនៅប៉ែកខាងត្បូងនិងខាងជើងក្រុងប៉ោយប៉ែត។តាមសេចក្តីរាយការណ៍បានឲ្យដឹងថា៖នាយកការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ប្រចាំក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំង របស់ខ្លួនជាមួយនឹងកម្លាំងទំនាក់ទំនងព្រំដែនខាងថៃ បានចុះទៅដល់មូលដ្ឋាន ស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ ដើម្បីជួបជុំពលករខ្មែរដែលមានចំនួនជាង៤ម៉ឺននាក់ ដែលពួកគាត់ខ្លះកម្មករកាប់អំពៅ ខ្លះធ្វើសំណង់ ខ្លះទៀតធ្វើការក្នុងរោងចក្រ។ក្នុងគោលបំណងរបស់មន្ត្រីខាងលើនោះ បានធ្វើការផ្សព្វផ្សាយដល់ពលករខ្មែរក្នុងការទំនាក់ទំនងគ្នាឲ្យបានច្បាស់ ងាយស្រួលរាយការណ៍ពីសកម្មភាពផ្សេងៗ ពីសំណាក់ថៅកែថៃដែលបង្កបញ្ហាផ្សេងៗលើខ្លួននោះ។សេចក្តីរាយការណ៍ពីមន្ត្រីទំនាក់ទំនងព្រំដែននោះបានបញ្ជាក់ថា៖ក្នុងឆ្នាំ២០១៧កន្លងទៅ មានពលករខ្មែរទៅធ្វើការក្នុងប្រទេសថៃ នួន៧ម៉ឺននាក់ ក្នុងនោះមានកុមារចំនួន៧៣២៩នាក់។ដោយឡែកសម្រាប់ឆ្នាំ២០១៨ គឺយើងមិនទាន់ដឹងទូរលេខច្បាស់ការនៅឡើយទេ សម្រាប់ពលករដែលចេញទៅជាបន្តបន្ទាប់ថ្ងៃនេះ គេបានបន្តទៀតថាពលករខ្មែរយើងខ្លះ បានទៅរកទទួលទាននៅប្រទេសថៃឬក៏ជួបករណីប្រឈម ជាច្រើនករណីរួចមកហើយដូចជា៖ការបាត់បង់ជីវិត របួស ក្នុងករណីគ្រោះថ្នាក់ចរាចរ ការបាត់បង់ជីវិត លើអំពើឃាតកម្មនឹងដេកស្លាប់ដោយខ្យល់គក៏មានដែរ នេះហើយជាបញ្ហាមួយដែលគួរតែពលរដ្ឋខ្មែរយើងគ្រប់រូប ត្រូវរកការងារធ្វើក្នុងប្រទេសរបស់ខ្លួនវាល្អជាង«ជួញជិតជាជាងជួញឆ្ងាយ» ដើម្បីសុវត្ថិភាពរបស់ខ្លួនបានយូអង្វែងតទៅមុខទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ