អភិបាលខណ្ឌដូនពេញដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយសង្គ្រោះកុមារ២នាក់ក្នុងហេតុការណ៍ ភ្លើងឆេះផ្ទះ
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១៤,២០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ ២៧អឺ៤ ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក្នុងហេតុការណ៍អគ្គីភ័យនេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែបានបណ្តាលឲ្យក្មេងចំនួន ០២នាក់ រងរបួសរលាកភ្លើងផងដែរ ។
កម្លាំងចម្រុះដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអន្តរាគមន៍វាយទម្លុះជញ្ជាំងផ្ទះអ្នកជិតខាង ដើម្បីរំដោះក្មេងចំនួន ០២នាក់ ដែលជាប់នៅក្នុងផ្ទះកើតហេតុ បានដោយជោគជ័យ និងអង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ភ្លាមៗ ហើយអគ្គីភ័យបានរលត់នៅជាស្ថាពរ នៅវេលាម៉ោង ១៤,៤៥នាទី ។
នៅវេលាម៉ោង ១៤,២០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋានប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ ២៧អឺ៤ ផ្លូវលេខ១៩ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ក្នុងហេតុការណ៍អគ្គីភ័យនេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ទេ ប៉ុន្តែបានបណ្តាលឲ្យក្មេងចំនួន ០២នាក់ រងរបួសរលាកភ្លើងផងដែរ ។ កម្លាំងចម្រុះខណ្ឌ សង្កាត់ បានអន្តរាគមន៍វាយទម្លុះជញ្ជាំងផ្ទះអ្នកជិតខាង ដើម្បីរំដោះក្មេងចំនួន ០២នាក់ ដែលជាប់នៅក្នុងផ្ទះកើតហេតុ បានដោយជោគជ័យ និងអង្គភាពពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ភ្លាមៗ ហើយអគ្គីភ័យបានរលត់នៅជាស្ថាពរ នៅវេលាម៉ោង ១៤,៤៥នាទី ៕