ខេត្តរតនគិរី ៖ អាវុធធន់វែងមួយដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញនិងបញ្ជូនបន្តទៅការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់កាលពីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០១៨។ប្រភពអោយដឹងថា កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ប្រជាពលរដ្ឋម្នាក់ប្រកបរបររើសអេតចាយបាប្រទះឃើញ អាវុធធន់វែងមួយដើម ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរីត្រង់ចំណុចចុងព្រលានយន្តហោះ ។ ប្រភពដដែលបន្តថា ក្រោយមានការផ្ញែកផ្អើលគ្រាប្រទះឃើញអាវុធធន់វែងនោះពលរដ្ឋខាងលើបានរាយការណ៍បន្ទាន់ដល់នគរបាលប៉ុស្តិ៍រដ្ឋបាលឃំុកាចាញដើម្បីត្រួតពិនិត្យនិងដកហូតនាំទៅរក្សាទុក។បើតាមការអះអាងពីលោកអនុសេនីយ៍ឯក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញ ឲ្យដឹងថា អាវុធខាងលើជាប្រភេទ ធន់អាវុធAK 47មានបង់មួយនិងគ្រាប់៥គ្រាប់ ។ លោកបន្តថា អាវុធខាងលើត្រូវបានប្រជាពរដ្ឋម្នាក់ឈ្មោះ ឆុន សារុំ សង្កាត់កាចាញ ប្រទះឃើញនៅចុងព្រលានយន្តហោះ គ្រារូបគាត់ដើររើសអេតចាយ។ទាក់ទិនការប្រទះឃើញអាវុធដ៍គ្រោះ ខាងលើនេះមិនមានការបញ្ជាក់អោយច្បាស់លាស់ពីសមត្ថកិច្ចនោះឡើយ តែគេសង្ស័យថា ជនមិនស្គាល់មុខមានចេតនាលាក់ទុកក្នុងសកម្មភាពបង្ករគ្រោះថ្នាក់ ។ បច្ចុប្បន្ន អាវុធធន់វែងខាងលើនោះត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញធ្វើកំណត់ហេតុប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ