កែប ៖ តំបន់រមណីយដ្ឋានខេត្តកែបនឹងត្រូវជំរុញការស្តាហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ទៀតសម្រាប់បម្រើសេវាកម្មលើវិស័យទេសចរណ៍។ទិសដៅចម្បងដែលត្រូវអនុវត្តបន្តគឺការស្ថាបនាផ្លូវឲ្យបានច្រើនដើម្បីទាក់ទាញអ្នកទេសចរណ៍ឲ្យចូលមកទស្សនាក្នុងខេត្តកែបកាន់តែទ្វេរឡើងថែមទៀត។ដោយឡែក ផ្លូវជាតិលេខ33Aដែលតភ្ជាប់ពីទីប្រជុំសេះស មានប្រវែងសរុប៧.៨០០ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីស្ថាបនាដោយអ៊ុតកៅស៊ូអេសីុរួចរាល់ប្រវែង៧.០៥០ម៉ែត្រ និងនៅសល់ប្រវែង៧៥០ទៀតនោះ នឹងបន្តអនុវត្តឲ្យបានចប់ជាស្ថាពរក្នុងឆ្នាំ២០១៨នេះ។លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដែលជាប្រតិបតិ្តករក្នុងការងារស្ថាបនាផ្លូវខាងលើ បានប្រាប់ឲ្យដឹងថា៖ ក្នុងឆ្នាំ២០១៧កន្លងទៅ ខាងមន្ទីរជំនាញរបស់លោក បន្ទាប់ពីទទួលបន្ទុកកិច្ចការនេះ បានខិតខំជំរុញនិងអនុវត្តផែនការស្ថាបនាដងផ្លូវសំខាន់ៗជាច្រើនខ្សែជុំវិញខ្សែក្រវាត់ខេត្តទាំងមូល ។ លោកថា ក្រៅពីការស្ថាបនាផ្លូវជាតិលេខ33A តាមលក្ខណៈស្តង់ដាបច្ចេកទេសប្រកបដោយគុណភាពនោះ លោកក៏បានដឹកនាំមន្ត្រីជំនាញដែលជាប្រតិបតិ្តករបន្តទៅស្ថាបនាផ្លូវពីក្រាលក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូអ៊ុតអេស៊ី នៅតំបន់អភិវឌ្ឍន៍ភ្នំវល្លិ បច្ចុប្បន្នហៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ អ្នកដឹកនាំមន្ឋីរប្រតិបតិ្តកររូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ដោយសារកំណើនអ្នកទេសចរណ៍កាន់តែសម្រុកមកទស្សនា សម្រាក លម្ហែ កម្សាន្តនៅតំបន់ទេសចរណ៍ខេត្តកែប យ៉ាងផុលផុសនោះ ប្រមុខដឹកនាំខេត្តក៏បានជំរុញដល់មន្ទីរជំនាញរបស់លោក អនុវត្តភារកិច្ចជាបន្តបន្ទាប់ទៀត ដូចជាជំរុញការស្ថាបនាផ្លូវជាតិលេខ33A ដែលនៅសល់ប្រវែង៧៥០ម៉ែត្រឲ្យបានរួចរាល់ជាស្ថាពរនៅឆ្នាំ២០១៨នេះ។ចំពោះផ្លូវដែលបានស្ថាបនាដោយក្រាលនិងអ៊ុតកៅស៊ូ អេស៊ីដូចគ្នាស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ បាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ ហើយផ្លូវក្នុងគម្រោង២ខ្សែប្រវែងសរុប១១.០០០ម៉ែត្រនោះ យើងចាប់ផ្តើមស្ថាបនាដោយក្រាលកៅស៊ូបានប្រវែង២.០០០មែត្រហើយ ក្នុងនោះផ្លូវលេខ១៣៣៣ បានប្រវែង៦០០ម៉ែត្រ និងផ្លូវលេខ១៣៣៥បានប្រវែង ១.៤០០ម៉ែត្រ ។ដោយឡែកផ្លូវលេខ133Aប្របមាត់សមុទ្រ តភ្ជាប់ពីទីប្រជុំជនខេត្តកែប ឆ្ពោះទៅឆ្នេរអង្កោល ដែលក្នុងគម្រោងនឹងស្ថាបនាតាមបទដ្ឋានបច្ចេកទេស(ក្រាលកៅស៊ូ)ដែរនោះ អំឡុងពេលនេះជំនាញបានអនុវត្តផែនការដោយឈូសឆាយចាក់ដីល្បាយថ្មភ្នំតម្លើងតួផ្លូវបានរួចរាល់អស់ហើយដែរ ដោយផ្លូវនេះនឹងស្ថាបនាបន្តទៀតនាអំឡុងពេលឆាប់ៗខាងមុខនេះ។សូមជម្រាបថា៖ តំបន់រមណីយដ្ឋានខេត្តកែបទទួលបានភាពល្បីល្បាញខាងសក្តានុពលលើវិស័យទេសចរណ៍កន្លងមកនេះ គឺមិនមែនជាការចៃដន្យនោះទេ ជារួមខេត្តកែបក្រោមការដឹកនាំរបស់លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត បានខិតខំជំរុញការស្តានិងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសជំរុញការស្ថាបនាដងផ្លូវសំខាន់ៗក្នុងទីប្រជុំជន ក៏ដូចជាតាមជនបទដាច់ស្រយាល ។ ជាមួយនឹងខេត្តកែបទទួលបាននូវភាពល្បីរន្ទឺ និងទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានជាតិ-អន្តរជាតិ រហូតបានទទួលនូវសូចនាករល្បីៗជាច្រើន ដូចជាទទួលបានពានរង្វាន់"ផ្ការំដួលបីទង" ពានរង្វាន់និរន្តរភាពបរិស្ថានអាស៊ាន ខាងដីស្អាត ទឹកស្អាត ខ្យល់ស្អាតនោះពិតជាមិនធម្មតាឡើយ ដោយពានរង្វាន់បែបនេះ ពុំអាចមានខេត្តមួយណាប្រជែងបាននោះទេ ។ លើសពីនេះ ក្នុងថ្ងៃទី២៦ខែមករា ឆ្នាំ២០១៨ខាងមុខ ថ្នាក់ដឹកនាំខេត្តកែបនឹងធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រថៃ ដើម្បីទទួលពានរង្វាន់ថ្មីមួយទៀត គឺជ័យលាភី ឡាបិលទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅទីក្រុងឈៀងម៉ៃផងដែរ ហើយនៅក្នុងឆ្នាំ២០១៨នេះគេសង្ឃឹមយ៉ាងមុតមាំថា ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀត នឹងត្រូវបានកសាងឡើងដ៏ច្រើនស្អេកស្កះនៅក្នុងទឹកដីខេត្តកែប ព្រោះតំបន់ទេសចរណ៍យ៉ាងប្រណិតមួយនេះនឹងត្រូវការចាំបាច់បំផុតនូវភាពទាក់ទាញ ជាភាពបៃតង ស្រស់ស្អាត សុវត្ថិភាពជាដរាប សម្រាប់បង្កើនសក្តានុពលទេសចរណ៍ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ