សម្ពោធអគារការិយាល័យរដ្ឋបាលមួយខ្នងចំនួន១០បន្ទប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី
ខេត្តរតនគិរី៖ ដើម្បីរំលឹកគុណយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិពីរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ អាវខ្មៅពលពតកងរាជអាវុធហត្ថខេត្តរតនគិរីបាននិមន្តព្រះសង្ឃសូត្រមន្តបាំងស្គូល ឧទិសជូនដល់អ្នកដែលស្លាប់បាត់បង់ជីវិតដើម្បីបុព្វហេតុប្រទេសជាតិហើយរំដោះប្រទេសបាននៅថ្ងៃ ទី៧ ខែមករា ឆ្នាំ១៩៧៩។ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីនៅព្រឹកថ្ងៃ អាទិត្យ ទី ៣១ ខែធ្នូ ឆ្នាំ ២០១៧ បានប្រារព្វទិវាជ័យជំនះថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ៧មករា ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។
នៅក្នុងកម្មវិធីនេះផងដែរក៏មានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនៅអាគារការិយាល័យរដ្ឋបាលមួយខ្នងចំនួន ១០បន្ទប់ផងដែរ។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីបានឲ្យអ្នកយកព័ត៌មានដឹងថាថៃ្ងនេះក្រុមគ្រូសារកងរាជអាវុធហត្ថបាននិមន្តព្រះសង្ឃរាប់បាទឧទិសកុសលជូនដល់វិញ្ញាណខ័ណ្ឌកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានស្លាប់បាត់បង់ជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិពីរបបសាហាវយង់ខ្នងប៉ុលពតនាថ្ងៃ ៧មករា ១៩៧៩ដែលជាថ្ងៃ ដែលប្រជាពលរដ្ឋទូទាំងប្រទេសចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។
ហើយនៅក្នុងពិធីនេះផងដែរក៏មានការសម្ភូតដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារការិយាល័យរដ្ឋបាលមួយខ្នងចំនួន ១០បន្ទប់ដែលជាគំនិតផ្តួចផ្ដើម ដោយលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំណាយថវិការផ្ទាល់ខ្លួនរួមនិង ថវិការសប្បុរសជនមួយចំនួនផងដែរ សរុបអស់ទឹកប្រាក់ចំនួន ១២ម៉ីនដុល្លារ ដែលប្រើពេលសាងសង់អស់រយៈពេល ៧ខែ១៥ថ្ងៃទើបហើយជាស្ថាពរ៕