ខេត្តបន្ទាយមានជ័យ ៖ នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេបានសង្កេតឃើញសន្ទុះពលករខ្មែរជាច្រើននាក់បានសម្រុកចេញពីផ្ទះរបស់ខ្លួនដើម្បីធ្វើបែបបទចេញទៅប្រទេសថៃ ក្នុងនោះ ក៏មានអ្នកខ្លះពុងចាញ់បោកមេខ្យល់ចេញតាមច្រករបៀងខុសច្បាប់ ទៀតផង។សូមបញ្ជាក់ដែរថា ៖ នៅដើមឆ្នាំ២០១៨ គេបានសម្គាល់ឃើញពលករខ្មែរប្រុស ស្រី ក្មេង ចាស់បានធ្វើដំណើរចេញពីស្រុកកំណើតរបស់ខ្លួនមកដូចទឹកបាក់ទំនប់មិនត្រឹមតែប៉ុណ្ណោះពួកគេបានធ្វើបែនបទតាមរយៈប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្តដំណើរចេញទៅប្រទេសថៃតែម្តង។បើតាមប្រភពពីពលករខ្មែរបានឲ្យដឹងថា ៖ ពួកគេមកពីបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជាមានបំណងទៅរកការងារធ្វើក្នុងប្រទេសថៃទៀត បន្ទាប់ពីច្រូតកាត់និងប្រមូលផលផ្សេងៗនៅតាមមូលដ្ឋានរបស់ខ្លួនរួចមកហើយនោះ។ពួកគាត់បានបន្តថា៖ការរកចំណូលក្នុងស្រុកគឺមិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពនោះទេ ដូច្នេះពួកគាត់ត្រូវតែចេញទៅស៊ីឈ្នួលនៅប្រទេសក្រៅបន្តទៀត ធ្វើយ៉ាងណាឲ្យជីវភាពពួកគាត់មានការរីកចម្រើនទៅមុខតទៅទៀតនោះគឺពួកគាត់ត្រូវតែសម្រេចចិត្តចាកចេញពីលំនៅដ្ឋានដោយបង្ខំដើម្បីទៅរកចំណូលមកចិញ្ចឹមជីវិតទៅទៀត។គេបានបន្តទៀតថា៖ ខ្លះមកពីខេត្តកំពង់ចាម មកពីខេត្តកំពង់ធំ ព្រៃវែង សៀមរាប បាត់ដំបង បន្ទាយមានជ័យ ក្នុងមួយថ្ងៃ ពួកគេធ្វើដំណើរទៅប្រទេសថៃ មិនលើសពី៣០០ទៅ ១០០០នាក់ នោះទេ ។ដោយឡែក ក៏មានពលករខ្មែរបានលួចបង្ហើបឱ្យដឹងថា៖ មានក្រុមមេខ្យល់ខ្លះប្រចាំការនៅប៉ោយប៉ែតបានកំពុងតែធ្វើសកម្មភាពនាំពួកគាត់ទៅតាមច្រករបៀងនានានៅប៉ែកខាងត្បូង និងប៉ែកខាងជើងនៅក្រុងប៉ោយប៉ែត តែទង្វើបែបនេះ មិនឃើញមានអស់លោកអាជ្ញាធរណាម្នាក់ធ្វើសកម្មភាពទុកចិត្តទៅលើក្រុមមេខ្យល់ឡើយ ។មន្ត្រីច្រកទ្វារអន្តរជាតិម្នាក់បានបង្ហើបឲ្យដឹងថា ៖នៅដើមឆ្នាំ ២០១៨ នេះគឺពិតជាមានពលករខ្មែរចេញទៅក្រៅប្រទេសច្រើនមែន ។មន្ត្រីច្រកទ្វារដដែលក៏បានបន្តទៀតថា ៖ចំនួនកើនឡើងលើពលករខ្មែរចេញទៅប្រទេសថៃគឺខុសពីឆ្នាំមុនដូច្នេះបើទោះជាពួកគាត់ធ្វើដំណើរចាកចេញពីស្រុកទេសរបស់គាត់ធ្វើដំណើរចេញពីស្រុកទេសរបស់ពួកគាត់ទៅប្រទេសថៃនោះ តាមរយៈការធ្វើបែបបទស្របច្បាប់យ៉ាងណាក៏ដោយក៏គួរតែអាជ្ញាធរមូលដ្ឋាន ធ្វើការអប់រំក្នុងពន្យល់ពួកគាត់ អោយរកការងារធ្វើក្នុងប្រទេសរបស់ខ្លួន វាល្អជាងទៅឆ្ងាយ ហើយប្រថុយគ្រោះថ្នាក់ជាយថាហេតុដោយមើលមិនឃើញនោះទេ។ ព្រោះកន្លងទៅ មានពលរដ្ឋខ្មែរខ្លះបានជួបឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនិងរងរបួសយ៉ាងគំហុកនៅលើដីថៃ កន្លងទៅ នេះហើយជាហេតុការណ៍មួយគួរតែអាជ្ញាធរខ្មែរគ្នាឯង រួមគ្នាផ្សព្វផ្សាយឲ្យពលរដ្ឋខ្មែរយើងការងារធ្វើក្នុងស្រុកល្អជាង កុំឲ្យពួកគាត់ចាញ់បោកមេខ្យល់ដើរទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ