sប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំមន្ទីរព័ត៌មាន ខេត្តប៉ៃលិន មានរៀបចំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៨ ដែលពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្ត លោក ហែម ឬទ្ធី នាយ ករដ្ឋបាលសាលាខេត្តប៉ៃលិន មន្ត្រីនៃមន្ទីរព័ត៌មានខេត្ត ព្រមទាំងភ្នាក់ងារសារព័ត៌មានកាសែត ទូរទ ស្សន៍ជាច្រើននាក់ផងដែរ ។បន្ទាប់ពីលោក កង ធួក អនុប្រធានមន្ទីរព័ត៌មានខេត្ត បានធ្វើរបារយការណ៍សង្ខេបលទ្ធផល ការងារឆ្នាំ២០១៧ កន្លងមក លោកក៏ស្នើសុំឱ្យខាងរដ្ឋបាលសាលាខេត្ត រៀបចំធ្វើយ៉ាងណាឱ្យមន្ទីរផ្សេងៗ ជុំវិញខេត្ត មុននឹងហៅបុគ្គលិកព័ត៌មានទៅថតផ្សាយកម្មវិធីរបស់ខ្លួន ត្រូវទាក់ទងឆ្លងកាត់ប្រធានមន្ទីរ ឬរដ្ឋបាលមន្ទីរព័ត៌មានជាមុនសិន ព្រោះពេលខ្លះ គេហៅបុគ្គលិកទៅថត ដោយអត់ឱ្យ ខាងប្រធានមន្ទីរដឹងនោះឡើយ ។ លោកបន្តទៀតថា ចំណែកភ្នាក់ងារសារព័ត៌មានកាសែត និងទូរទស្សន៍ឯកជនទាំងអស់ ដែលចុះយកព័ត៌មានប្រចាំក្នុងខេត្តប៉ៃលិន បន្ទាប់ពីមានប័ណ្ឌសំគាល់ចេ ញពីនាយករបស់ខ្លួននៅឯរាជធានីភ្នំពេញហើយ ត្រូវធ្វើប័ណ្ឌអនុញ្ញាតយកព័ត៌មានប្រចាំខេត្តប៉ៃលិន ពីមន្ទីរព័ត៌មានថ្មីមួយទៀត ដើម្បីងាយស្រួលក្នុងការយកព័ត៌មាន កុំឱ្យមានបញ្ហាទៅថ្ងៃខាងមុខ ។លោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានឱ្យដឹងថា កាលពីឆ្នាំ២០១៧ កន្លងមកទាំងបុគ្គលិកមន្ទីរ និងភ្នាក់ងារសារព័ត៌មានឯកបានសហការគ្នាធ្វើការយកព័ត៌មានបានល្អ ហើយគ្រប់ទាំងសំណើររបស់បុគ្គលិក ដែលខ្វះខាតកុំព្យូទ័រ និងសម្ភារមួយចំនួនសម្រាប់ធ្វើការចាំបាច់ខាងមន្ទីរនឹងរៀបចំដោះស្រាយជូនឱ្យបានឆាប់រហ័ស ។ លោកស្រីបន្តទៀតថា សុំឱ្យបុគ្គលិ កមន្ទីរព័ត៌មាន និងភ្នាក់ងារសារព័ត៌មាន ទាំងអស់ មេត្តាយោគយល់អាធ្រាស្រ័យដល់គ្នា ព្រោះការធ្វើកិច្ចការរួមគ្នាជាក្រុម តែងតែមានការប៉ះពារ និងអាក់អន់ស្រពន់ចិត្តនឹងគ្នា ។ តែបើយើងចេះអត់ទោស និងស្រឡាញ់គ្នាទៅវិញទៅមកនោះដំណើរការយកព័ត៌មានរបស់យើងក៏ទទួលបានជោគ ជ័យផងដែរ ។ចំណែក ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានលើកឡើងកោតសរសើរថា តាមការធ្វើរបារយការណ៍រួចមក សបញ្ជាក់ឱ្យឃើញថា មានគុណសម្បត្តិច្រើន ដោយសារតែបុគ្គលិកម្នាក់ៗ បានខិតខំប្រឹងប្រែងធ្វើការងារតាមតួនាទីរបស់ខ្លួន ។ ឯកឧត្តមបន្តទៀតថា ព័ត៌មាន ជាផ្នែកមួយ ដែលមានសារសំខាន់ខ្លាំង ក្នុងបម្រើដល់សង្គម ជាពិសេសអាចរួមចំណែកជួយអភិវឌ្ឍខេត្តប៉ៃ លិនក៏ដូចជាទូទាំងប្រទេសផងដែរ ។ លើសពីនេះ រហូតមកដល់ឥឡូវ ភ្នាក់ងារសារព័ត៌មានទាំង អស់ដែលធ្វើការនៅក្នុងខេត្ត មានការយោគយល់អាធ្យាស្រ័យគ្នាច្រើន មិនដូចជាកាលពីមុន ដោយមានព័ត៌មានខ្លះចុះផ្សាយបំពុលបរិយាកាសសង្គម និងលាបពណ៌គ្នាគួរឱ្យព្រួយបារម្ភ ។ឯកឧត្តមបញ្ជាក់ថា សារព័ត៌មានជាសេនាធិការរបស់ខេត្ត ដែលគេអាចស្គាល់យើងច្រើន គឺដោយសារការចុះផ្សាព្វផ្សាយព័ត៌ មាននេះឯង ដូច្នេះគួរឱ្យយើងផលិតព័ត៌មានកាន់តែច្រើនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជា ពលរដ្ឋរស់នៅក្នុងខេត្ត ។ លើសពីនេះ បុគ្គលិកមន្ទីរព័ត៌មាន ត្រូវតែធ្វើការងារជូនប្រជាពលរដ្ឋដោយ សុចរិតមិនលំអៀង រើសអើង ព្រោះយើងស៊ីប្រាក់ខែរដ្ឋ ត្រូវតែបម្រើរាស្ត្រឱ្យបានល្អ មិនត្រូវគិតតែពី ប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ