ខេត្តក្រចេះ-ស្រុកស្នួល ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ មានរថយន្តបង្កុង កែច្នៃមួយគ្រឿង កំពុងតែលើកឈើដាក់លើរថយន្តរបស់លោក ហ៊ត់ ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ នៃវរៈសេនាតូចព្រំដែនគោកលេខ២០៤ របស់ខេត្តក្រចេះ ដើម្បីសាងបន្តពីរថយន្តមួយគ្រឿង ដែលបានខូចនៅលើផ្លូវធីធីវ៉ា ខណៈពេលកំពុងដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម។ព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា គំនរឈើនេះត្រូវបានទម្លាក់ចុះពីរថយន្តមួយគ្រឿង ដែលបានខូចនៅពេលកំពុងដឹកជញ្ជូនឆ្លងដែនទៅលក់ឲ្យឈ្មួញឈើវៀតណាម តាមច្រករបៀង០៦ ក្បែរបង្គោលព្រំដែនថ្មីលេខ៦៥ ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។អ្នកកាសែតម្នាក់ ដែលបានចូលទៅដល់តំបន់នេះ បានរាយការណ៍មកថា ខ្លួនកំពុងតែជាប់នៅលើដងផ្លូវ ដោយពុំអាចត្រឡប់ថយក្រោយបាន ព្រោះកម្មករបានយករថយន្តមួយគ្រឿងទៀតមកពាំងពីក្រោយរថយន្តរបស់អ្នកកាសែត ដើម្បីគំរាមមិនអ្នកកាសែតថតរូបភាពនេះរាយការណ៍អំពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យកទៅលក់ឲ្យឈ្មួញឈើនៅប្រទេសវៀតណាម។ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនឈើខុសច្បាប់របស់លោក ហ៊ត់ ប៊ុនគីម លោកឧត្តមសេនីយ៍ត្រី ណៃ តឹងឡឹង មេបញ្ជាការប្រតិបត្តិការសឹករងខេត្តក្រចេះ នាព្រឹកមិញនេះ បានចេញមុខការពារនាយទាហានរបស់លោកម្នាក់ ដែលទទួលរងការចោទប្រកាន់ថា កំពុងតែយកបរិវេណបន្ទាយមួយកន្លែង ធ្វើជាកន្លែងស្តុកឈើប្រណីតខុសច្បាប់សម្រាប់នាំចេញទៅលក់ឲ្យឈ្មួញឈើជនជាតិវៀតណាម។ការចេញមុខបដិសេធបែបនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា រថយន្តដឹកឈើតូចធំជាច្រើនគ្រឿង របស់ស្ត្រីជាភរិយារបស់លោក ហ៊ត់ ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣នៃវរៈព្រំដែនគោកលេខ២០៤ ក្នុងស្រុលស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី៤ ខែកញ្ញានេះ បានសម្រុកដឹកឈើប្រណីតខុសច្បាប់ចូលទៅក្នុងទឹកដីវៀតណាមជាបន្តទៀត ដោយឆ្លងតាមច្រករបៀង០៦ ត្រង់ចំណុចបង្គោលព្រំដែនលេខ៦៥។ ប្រភពច្បាស់ការណ៍អះអាងថា ឈើទាំងអស់នេះត្រូវបានគេដឹកតាមរថយន្តកែរច្នៃរចេញពីបន្ទាយអនុសេនាធំលេខ៣ ជាទីដែលក្រុមឈ្មួញឈើតែងតែដឹកជញ្ជូនតាមរថយន្តធុនតូចជាច្រើនគ្រឿងយកមករក្សាទុកឲ្យបានច្រើន និងមានសុវត្ថិភាពបំផុត។លោកឧត្តមសេនីយ៍ត្រី ណៃ តឹងឡឹង បានមានប្រសាសន៍ប្រាប់ អ្នកសារព័តិមាន ថា «អាហ្នឹង ខ្ញុំបានតាមដាន និងសួរនាំរួចហើយ គឺមិនមានឈើទេ គេមិនអាចយកឈើលាក់ទុកក្នុងបន្ទាយបានទេ។ មេបញ្ជាការវរៈបានទៅដល់បន្ទាយមើលដែរ តែរកមិនឃើញឈើទេ។ ខ្ញុំមិនបណ្ដោយឲ្យគេយកបន្ទាយដាក់ឈើ ដើម្បីរកស៊ីខុសច្បាប់ទេ។ បើខ្ញុំដឹង ខ្ញុំនឹងចាត់វិធានការភ្លាម» ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ