ថ្ងៃអាទិត្យទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត ចុះធ្វើការត្រួតពិនិត្យមើល អំពីការរៀបចំសណ្តាប់ធ្នាប់ សាធារណៈនៅក្នុងក្រុង សៀមរាប ។យោងតាមស្មារតីនៃកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី០១ កញ្ញា ២០១៧ ដោយបានដាក់នូវវិធានការមួយចំនួន ដល់អាជ្ញាធរក្រុង ស្នងការនគរបាលខេត្ត ក្នុងការរៀបចំឲ្យកាន់តែមាននូវ សណ្តាប់ធ្នាប់ល្អ ប្រកបទៅដោយបរិស្ថាន អនាម័យ និង លើកនូវសោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រ ក្នុងការទទួល ស្វាគមន៍ដល់ភ្ញៀវជាតិ អន្តរជាតិ ដោយខេត្តសៀមរាបជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមក ទស្សនាកម្សាន្ត ។ក្នុងដំណើរចុះត្រួតពិនិត្យនោះ ក្រុមប្រតិភូខេត្ត បានចុះទៅគោលដៅចំណតរថយន្តប៉ែកខាងលិចក្រុង ក្នុង នោះឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន ដល់ម្ចាស់ចំណត ក៏ដូចអាជ្ញាធរក្រុង មន្ទីរ ពាក់ព័ន្ធ និង ស្នងការនគរបាលខេត្ត ត្រូវរួមសហការគ្នា ធ្វើការផ្សព្វផ្សាយជាសាធារណៈជូនដល់បងប្អូនប្រជាពល រដ្ឋដែលប្រកបរបររត់រថយន្តឈ្នូល ទាំងនៅមកពីប៉ែកខាងលិច ត្រូវចូលមកសំចត និង ដាក់មនុស្ស ផ្ទេរទំនិញនៅ ចំណតរថយន្តប៉ែកខាងលិចក្រុង ក៏ដូចរថយន្តមកពីខាងកើត ត្រូវចូលសំចតនៅចំណតប៉ែកខាងកើត ហើយបង ប្អូនអ្នកដំណើរនិងត្រូវបន្តដំណើរទៅតាមរថយន្តតាក់ស៊ីម៉ែត្រ រ៉ឺម៉ក់ ម៉ូតូឌុប ទៅកាន់លំនៅដ្ឋានរបស់ខ្លួន ឬ ក៏ដូច ជាសណ្ឋាគារ ផ្ទះសំណាក់ជាដើម ក្នុងការបញ្ជៀសនូវការកកស្ទះចរាចរណ៍ក្នុងក្រុង ហើយក៏ជាវប្បធម៌ក្នុងការចែក រំលែកក្នុងរបរចិញ្ចឹមជីវិតរបស់បងប្អូននៅខេត្តសៀមរាបផងដែរ ។បន្តមក ឯកឧត្តម បណ្ឌិត អភិបាល ក៏បានចុះធ្វើការត្រួតពិនិត្យ មើលពីសណ្តាប់ធ្នាប់ នៅក្នុងតំបន់ផ្សារចាស់ ផាប់ស្ទ្រីប ដែលបច្ចុប្បន្ននេះបានកំពុងមានភាពអាណាធិបតេយ្យ ក្នុងការលក់ដូរ នៅតាមភោជនីយដ្ឋានមួយចំនួន ។ ម្យ៉ាងទៀតតំបន់ផាប់ស្ទ្រីបនេះ ជាទីប្រមូលផ្តុំទៅដោយភ្ញៀវ ទេសចរណ៍គ្រប់ជាតិសាសន៍ នៅក្នុងពេលរាត្រី ព្រមទាំង បណ្តាភោជនីយដ្ឋាន និងក្លឹបកម្សាន្តមួយចំនួន បានធ្វើការចាក់ឌីសស្កូ បម្ពោងសម្លេងរំខានដល់ប្រជាពលរដ្ឋ អ្នកជម្ងឺក្នុងមន្ទីរពេទ្យ និងព្រះសង្ឃក្នុងវត្ត នៅក្នុងពេល រាត្រី ដោយមិនបានគោរពទៅតាមច្បាប់កំណត់ឡើយ ។ ក្នុងនោះដែរក៏មានម្ចាស់ភោជនីយដ្ឋានមួយចំនួន បានយកចិញ្ចើមផ្លូវ និង ផ្លូវឌឿងហែមធ្វើជាកម្មសិទ្ធិរកស៊ីរបស់ ខ្លួនទៀតផង ។ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង និង មន្ទីរ ជំនាញ ក៏ដូចលោកស្នងការខេត្ត គឺត្រូវធ្វើសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ភោជនីយដ្ឋានជា មុន ដើម្បីឲ្យពួកគាត់បានយល់អំពី បញ្ហាការកើតឡើងនូវហានីភ័យចំពោះខ្លួន នៅពេលដែលបងប្អូននាំគ្នា ធ្វើការ បិទនូវផ្លូវឌឿងហែម ដែលជាច្រកចេញចូល យកទៅធ្វើការប្រកបអាជីវកម្មរបស់ខ្លួននោះ ដូច្នេះបងប្អូនមានសិទ្ធ ក្នុងការប្រកបអាជីវកម្ម ក្នុងដែនកម្មសិទ្ធិរបស់ខ្លួន ហើយចំពោះផ្លូវ ត្តម បណ្ឌិត ក៏បានសង្កត់ធ្ងន់ផងដែរថា បញ្ហាការ បិទផ្លូវសាធារណៈនេះ ជាហានីភ័យសម្រាប់ប្រជាពលរដ្ឋរស់នៅទីនេះ នៅពេលដែលមានគ្រោះអាក្រក់ណាមួយ កើតឡើង ដែលជាផលលំបាកដល់កម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍ទៀតផង ។ ដូច្នេះនេះបន្ទុករបស់អាជ្ញាធរ ក្រុង មន្ទីរជំនាញ ត្រូវអនុវត្តឲ្យខាងតែបាន ដើម្បីជាផលប្រយោជន៍ប្រជាពលរដ្ឋខេត្តសៀមរាប ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានចូលជួបសំណេះសំណាល សួរសុខទុក្ខបង ប្អូនអាជីវករលក់ដូរ ក្នុងផ្សារចាស់ និង បងប្អូនអ្នករត់រ៉ឺម៉ក់ម៉ូតូកង់បី ក្នុងលក្ខណៈមហាគ្រួសារខ្មែរតែមួយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ