ខេត្តប៉ៃលិន ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញនៅតាមរមណីយដ្ឋាននានា ដូចជាទឹក ធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ រមណីយដ្ឋានចំការខ្នុរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាត វត្តរតនសោភ័ណ ហៅកោងកាងជាដើម ដែលមានទីតាំងស្ថិតនៅក្នុងក្រុងប៉ៃលិន មានភ្ញៀវទេសចរជាតិ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ រហូតដល់ភ្នំពេ ញ និងមានភ្ញៀវអន្តរជាតិ ចូលមកលេងយ៉ាងច្រើនកុះករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះផងដែរ ។ប្រភពព័ត៌មានបានឱ្យដឹងថា ឱ្យតែដល់ពេល រដូវបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងរដូវភ្ជុំបិ ណ្ឌម្តងៗ គេឃើញប្រជាពលរដ្ឋខ្មែរ ទាំងក្មេងចាស់ ប្រុសស្រី នាំគ្នាធ្វើដំណើរមកពីក្នុងខេត្តប៉ៃលិន និង ខេត្តនានាខាងលើ បើកបរម៉ូតូ និងរថយន្ត ចូលមកលេងកំសាន្តសប្បាយនៅតាមរមណីយដ្ឋានគួរឱ្យចាប់អារម្មណ៍ ។ប្រភពបន្តទៀតថា នៅឆ្នាំនេះ មានភ្លៀងធ្លាក់ជោកជាំច្រើនជាងឆ្នាំមុន ធ្វើឱ្យតំ បន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវមិនខ្វះទឹក ហើយបណ្តាលឱ្យភ្ញៀវទេសចរចូលទៅលេងយ៉ាងច្រើន ធ្វើឱ្យស្ទះផ្លូវចេញចូលផងដែរ ។ ម្យ៉ាងវិញទៀត បើគេក្រឡេកមើលទៅឯរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំយ៉ាត ក៏មានភ្ញៀវទេសចរចូលទៅលេង ដោយអុជធូបផ្សងសំណាង សុំពរជ័យពីលោកយាយយ៉ាត ផងដែរ ។ចំណែកអាជីវករលក់ដូរនំចំណី ផ្សេងៗ មានការកាក់កបដោយលក់ដាច់ជាហូរហែ ហើយ មានទឹកមុខញញឹមសប្បាយរីករាយនឹងមុខរបររបស់ខ្លួន ។ លើសពីនេះ ក្រុមអាជីវករ ដែលដាក់តាំង ត្បូងលក់នៅក្បែរជើងភ្នំយ៉ាត ក៏មានភ្ញៀវចូលទៅទិញយកទៅប្រើប្រាស់ពាក់លំអររាងកាយក្នុង១ថ្ងៃ ៗបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារគួរជាទីពេញចិត្ត ។បើតាមភ្ញៀវទេសចរ បានឱ្យដឹងថា បន្ទាប់ពីនឿយហត់នឹងមុខរបរធ្វើស្រែចម្ការ និងអ្នកខ្លះទៀតប្រកបរបររកស៊ីជួញដូរផ្សេងៗ លុះដល់រដូវភ្ជុំបិណ្ឌនេះ នាំគ្នាឈប់សម្រាក ដើរលេងកំសាន្ត យ៉ាងសប្បាយបំបាត់ទុក្ខកង្វល់ផ្សេងៗ ហើយក៏នាំប្រពន្ធកូនដើរលេងកំសាន្តតាមទឹកធ្លាក់ និងមើល ទេសភាពព្រៃភ្នំកន្លែងរមណីយដ្ឋាន បង្កើននូវភាពស្រស់ស្រាយក្នុងអារម្មណ៍ ។ ពួកគេក៏បានវេចបា យ នំចំណីយកទៅទទួលទានជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ ។បើតាមប្រភពព័ត៌មានពីលោកស្រី ស្រ៊ី ឌី ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងដែរ ថា នៅឆ្នាំថ្មីនេះ មានភ្ញៀវទេសចរចូលមកលេងកំសាន្ត ក្នុងខេត្តប៉ៃលិន ច្រើនដូចឆ្នាំមុនៗដែរ បើទោះបីជាមានភ្លៀងធ្លាក់ជោកជាំស្ទើររាល់ថ្ងៃក៏ដោយ ហើយបន្ទាប់ពីបូកសរុបលទ្ធផលយ៉ាងល្អិតល្អន់ពីមន្ត្រីទេសចរ ឃើញថា នៅឆ្នាំនេះមានការថយចុះភ្ញៀវទេសចរតិចតួចជាងឆ្នាំមុន ដោយមាន ជាង១ម៉ឺននាក់ ចូលមកលេងតាមរមណីយដ្ឋាន នានា ក្នុងខេត្តប៉ៃលិន ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ