កំពត ៖ ផ្លាកយីហោដែលទើបនឹងប្តូរថ្មីរបស់ក្រុមហ៊ុនសុខាបូកគោ ដែលប្តូរឈ្មោះជា រម្មណីដ្ឋានសុខាឋានសួគ៌ នៅវេលាម៉ោង៨,០០នាទីព្រឹកថ្ងៃទី២៣ខែ កញ្ញា ឆ្នាំ ២០១៧នេះបន្ទាប់ពីទទួលបញ្ជាពីសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យដកស្លាកឈ្មោះខាងលើគឺ (រមណីយដ្ឋានសុខាឋានសួគ៌)អត់ច្បាប់នោះចេញឲ្យ បានមុនម៉ោង១១ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៧នេះជាកំហិត។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ <សូមអរគុណបងប្អូនជនរួមជាតិ ដែលបានឲ្យខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារឲ្យអភិបាលខេត្តកំ ពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង ១១ ថ្ងៃនេះ ព្រោះតំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត។សូមបញ្ជាក់ថាៈ កាលពី ថ្ងៃទី១ ខែកញ្ញាឆ្នាំ ២០១៧ ក្រុមហ៊ុន សុខា របស់ឧកញ៉ា សុខ គង់ ដែលទទួលបានសិទ្ធិវិនិយោគ (រមណីយដ្ឋានភ្នំបូកគោ) បានប្តូរស្លាកឈ្មោះនៅក្លោងទ្វារចូលទៅជា(រមណីយដ្ឋានសុខាឋានសួគ៌វិញ) ។ ហើយផ្លាកឈ្មោះនេះបើតាមប្រភពពត៌មានពីបុគ្គលិកសន្តិសុខរបស់ក្រុមហ៊ុនបានឲ្យដឹងថា ផ្លាកយីហោដែលផ្លាស់ថ្មីនេះធ្វើហើយរួចរាល់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៧នេះ ហើយក្រុមហ៊ុនគ្រោងនិងរៀបចំបំពាក់ភ្លើងនៅផ្លាកយីហោនេះនៅថ្ងៃទី២៣•៩•២០១៧នេះប៉ុន្តែត្រូវកំលាំងអាជ្ញាធរខេត្តទទួលបញ្ជាពីសម្តេចតេជោឲ្យរុះរើចេញវិញតែម្តង។ចំពោះករណីប្តូរឈ្មោះថ្មីបែបនេះ ធ្វើឲ្យមហាជនរិះគន់ និងជជែកគ្នាយ៉ាងផុលផុសផងដែរ ។ ជាពិសេសតាមបណ្តាញសង្គមហ្វេសបុក។ ហើយនៅក្នុងបញ្ហានេះសូម្បីតែអភិបាលខេត្តកំពត ក៏បានបញ្ជាក់ថាក្រុមហ៊ុ នចង់ធ្វើអ្វីមួយនៅតំបន់រម្មណីដ្ឋាននេះមិនដែលសុំយោបល់ខេត្តនោះទេ។គួរកត់សម្គាល់ថា រម្មណីដ្ឋានភ្នំបូកគោ មានកំពស់១០៧៥ ម៉ែត្រ ស្ថិតនៅ ចម្ងាយ៤២ គីឡូម៉ែត្រ ពីទីរួមខេត្ត កំពត និងមានចម្ងាយជិត២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ឧទ្យានជាតិភ្នំបូកគោ ត្រូវបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថាៈរូលួស(Rolous) ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ។ នៅក្នុងសម័យសង្គមរាស្ត្រនិយមមាន សំណង់អាគារសាធារណៈជាច្រើន ប្រៀបដូចជាទីក្រុងមួយដែរ។រម្មណីយដ្ឋានភ្នំបូកគោ គឺជាតំបន់រម្មណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងល្បីល្បាញនៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃខេត្តកំពតតាំងពីយូរលង់ណាស់មកហើយ។ រមណីយដ្ឋានដែលមានកម្ពស់ជាង១ពាន់ម៉ែត្រមួយនេះមានកន្លែងកំសាន្តនិងលំហែរជាច្រើនកន្លែងហើយពោរពេញដោយខ្យល់អាកាសបរិសុទ្ឋ មានដូចជាទឹកជ្រោះ ពពក វិល, ថ្ម មុខយក្ស ឬអ្នកថែរក្សាព្រៃ, បឹង លើ ភ្នំ, វត្តសំពៅ ប្រាំ, ព្រះវិហារកាតូលិក ចាស់លើបូកគោ ផាលេស (សណ្ឋាគារចាស់), ដំណាក់ ស្លា ខ្មៅ, ដំណាក់ព្រះ បាទមុនីវង្ស ឬ ដំណាក់ ស្តេច, វាលស្រែ៥០០ និងកន្លែងសមាធិ ដែលពីសម័យនោះភ្នំបូកគោគឺមានបារមីសក្ត័សិទ្ឋខ្លាំងណាស់ដូចជាបារមីលោកយាយម៉ៅជាដើម ទើបពលរដ្ឋអ្នកធ្លាប់មានជំនឿរទៅលើលោកយាយម៉ៅរហូតមកដល់បច្ចុប្បន្ននេះ ៕ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ