កំពត ៖ រយៈពេលបីថ្ងៃ នៃរដូវបុណ្យភ្ជុំបិណ្ឌគិតចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៧ គេសង្កេតឃើញក្រុមភ្ញៀវទេសចរណ៍ សម្រុកមកលម្ហែ កម្សាន្តស្ថិតតាមតំបន់ទេសចរណ៍នានាក្នុងខេត្តកំពត ហាក់មានសន្ទុះជាងឆ្នាំមុន។នេះបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងទៅ។បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត កាលពីរសៀលថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៧នេះបានរាយការណ៍ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេលចំនួនបីថ្ងៃ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានចូលមកទស្សនា ក្នុងខេត្តកំពត មានចំនួនរហូតដល់៧៤.១៥៩នាក់ កើនឡើង៥,២១% ក្នុងចំណោមនោះ ភ្ញៀវក្នុងស្រុកមានចំនួន៧២.៩៥៧នាក់ គឺកើនឡើង៥,៥៦% ។ ចំណែកភ្លៀវទេសចរណ៍អន្តរជាតិមានអត្រាថយចុះ១៦,៤២%ខណៈបរិមាណភ្ញៀវមានតួលេខ ត្រឹមតែ១២០២នាក់។ នេះបើធៀបនឹងឆ្នាំ២០១៦ក្នុងរយៈពេលបីថ្ងៃដូចគ្នា។ទាក់ទិននឹងកត្តាជាច្រើន ដែលធ្វើឲ្យមានកំណើនភ្ញៀវក្នុងស្រុកដូចខាងលើ គឺអាចផ្តើមដោយសារបច្ចុប្បន្នប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធា ស្របពេលប្រទេសមានសុខសន្តិភាពពេញលេញ ចង់ទៅកម្សាន្តទីណាក៏គ្មានព្រួយបារម្មណ៍ ម្យ៉ាងទៀតក្រុមគ្រួសារនិមួយៗសុទ្ធតែមានហូបចុកគ្រប់គ្រាន់ ទើបជម្រុញឲ្យពួកគាត់បបួលបងប្អូន កូនចៅ ដើរកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានាទូទាំងប្រទេស ខ្លះមកពីទីជិតនិងភាគច្រើន មកពីបណ្តាខេត្តឆ្ងាយៗ ឆ្លងពីតំបន់មួយទៅតំបន់មួយ បើទោះជាធ្វើដំណើរក្នុងរយៈផ្លូវរាប់រយគីឡូម៉ែត្រ ក៏មិនរារែកដែរ។ជាមួយនេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញតាមដងផ្លូវនៃទីប្រជុំជនខេត្តកំពត ក៏មានការកកស្ទះចរាចរណ៍មួយអន្លើផងដែរ ដោយសារតែចំណុចផ្លូវឆ្លងកាត់ មួយប៉ែកនៃផ្លូវជាតិលេខ៣ត្រូវបានធ្វើការជួសជុលកែលម្អជាថ្មី ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ