រាជធានី ៖ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៧ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងតែមានសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សនោះ នៅរសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៧នេះឯកឧត្តម សៅ សារឿន និងលោកជំទាវ បុត្រាបុត្រីនិងនាយទាហាន នាយទារងព្រមទាំងសមាជិកក្រុមប្រឹក្សាបានដឹកនាំមន្ត្រីរាជការ ជាញ្ញាតិមិត្ត រួមជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមកាន់បិណ្ឌក្រុមវេនទី ១៤ នៅវត្តវិមានតេជៈ ស្រះចក (វត្តធម្មយុត្តិ) ស្ថិតនៅក្នុងសង្កាត់ស្រះចកដែលមានសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុឈា ព្រះចៅអធិការវត្តវិមានតេជៈ ហៅវត្តស្រះចក ក្រុងភ្នំពេញ ធាជធានីភ្នំពេញ ឯកឧត្តម សៅ សារឿន ជាលោកជំទាវ បានពាំនាំនូវបច្ច័យ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុមួយចំនួនដូចជា៖ អង្ករ ៣០០គីឡូក្រាម ទឹកផ្លែឈើ ២០ កេស ទឹកសុទ្ធ ៣០ កេស មី ២០កេសស្មើនឹង ត្រីខ១កេសធំទឹកដោះគោ២កេស ទេយ្យទាន ២១កញ្ចប់ និងបច្ច័យ ៨លាន៨មុឺន៨រៀល ដើម្បីយកមកប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ដើម្បីប្រមូលបច្ច័យមួយចំនួនកសាងទីអារាមវត្តនេះ ឲ្យមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើង ។គួររំលឹកថា បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពី ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ(ចន្លោះ ខែកញ្ញា)។ ពុទ្ធសាសនិកខ្មែរធ្វើបុណ្យ នេះដោយការយកទេយ្យទានផ្សេងៗមាន អាហារជាដើម ទៅផ្គត់ផ្គង់ព្រះសង្ឃ នៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល១៥ថ្ងៃគត់។ក្នុងរយៈពេល១៤ថ្ងៃនេះឱ្យឈ្មោះថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ។ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិក ពីគ្រប់វេនទាំងអស់បាន មកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ។ពិធីនេះសម្រាប់ឧទ្ទិសកោសល្យ ដល់ដួងវិញ្ញាណក្ខន្ធបងប្អូនជីដូនជីតាញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសកោសល្យដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និង ប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុលពត និងពពួកប្រេតជនញាតិ ដែលបានស្លាប់ទៅ ជាពិសេសសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខគ្រប់ៗគ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ