ព្រះវិហារ ៖ ព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៧។កិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារស្ដីពីការចុះបង្ក្រាប់បទល្មើសទូទៅដែលកំពង់ឆ្លងដែននិងបង្កើតឡើងក្នុងខេត្តព្រះវិហារក្រោមអធិបត្តីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីឯឧត្តមឧត្តមសេនិយ៍ឯកស្រី ឌឹក មេបញ្ជាការកងពលធំអន្តាគមន៍លេខ៣និងអភិបាលរងខេត្តព្រមទាំងថ្នាក់ដឹកនាំជុំវិញខេត្តជាច្រើនរូបបានអញ្ជើញចូលរួមផងដែល នៅសាលាខេត្តព្រះវិហារ។នៅក្នុងកិច្ចប្រជុំខាងលើឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារមានប្រសាសន៍លើកឡើងសុំអោយសមត្ថកិច្ចនិងអជ្ញាធរដែនដីត្រូវធ្វើការស្រាវជ្រាវរកមុខមេខ្យល់និងអ្នកពាក់ពាន់ ដ៏ទៃទៀត ដើម្បីបញ្ឈប់ករណីនាំពលរដ្ឋឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃតទៅទៀត និងសុំដីការតុលាការចាប់ខ្លួនតែម្ដងទោះពាក់សក្ក័ប៉ុន្មានក៏មិនលើកលែងដែរ។ឯកឧត្តមមានប្រសាសន៍បន្តទៀតថា៖ចាប់ពីរម៉ោងនេះទៅយើងឈប់អនុវត្តន៍វិធានការផ្លុំផ្សែងភ្លើងទៀតហើយ គឺយើងត្រូវតែអនុវត្តន៍វិធានការពន្លត់ភ្លើងតែម្ដង ហើយចំពោះកងកំលាំងដែលមានការពាក់ពន្ធ័សូមដកខ្លួនចេញជាបន្ទាន់ បើលសមត្ថកិច្ចស្រាវជ្រាវដឹងថាមានការពាក់ពន្ធ័នោះនិងត្រូវចាប់ខ្លួនភ្លាមដោយគ្មានការយោគយល់តទៅទៀតទេ។ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារបានមានការ ត្រីអរយ៉ាងខ្លាំង ដែលឯឧត្តមអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្តដាក់បទបញ្ជាយ៉ាងតឹងរឹងបែបនោះតើមន្ត្រីថ្នាក់ក្រោមអនុវត្តន៍បានដែលឬទេ?ព្រោះបច្ចុប្បន្នការឆ្លងដែនកាប់ឈើក្រញូងនៅទឹកដីថៃនៅតែបន្តព្រោះថៅកែឈើក្រញូងមានខ្នងបង្អែកធំកាងពីក្រោយ ។តាមប្រភពព័ត៌មានពីកំលាំងសមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នក្រុមឈ្មួញឈើក្រញូងដំណើរការទៅបានដោយសារមានការត្រូវរូវគ្នាជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់់រួមទាំងថ្នាក់ដឹកនាំក្នុងខេត្តមួយចំនួនផងដែល ចំណែកក្រុមអ្នកមើលផ្លូវភាគច្រើនសុទ្ធតែសមត្ថកិច្ចចុះបង្ក្រាប់តាមដងផ្លូវ ហើយពេលដែលក្រុមណាមករញ៉េរញ៉ៃពួកគេខាត់ខ្លួនភ្លាមពីបទដាក់កុងត្រូលជជុះ ។ ហើយនៅយប់ថ្ងៃទី៣១ កញ្ញា ឆ្នាំ២០១៧ យប់មិញនេះ រថយន្ដដឹកឈើក្រញូងឆ្លងកាត់ផ្លូវជាតិលេខ៦២ប្រមាណជិត២០គ្រឿងធ្វើដំណើរបានយ៉ាងរលូនចំណែកសមត្ថកិច្ចដេកលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ហេតុដូចជាត្រូវថ្នាំសណ្ដំ ហើយតាមដងផ្លូវសមត្ថកិច្ចត្រួតពិនិត្យមិនក្រោមពី១០ទៅ15កន្លែងនោះទេ។ បើក្រុមសមត្ថកិច្ចទាំងនោះសហកាគ្នាវិញនោះមិនបាច់ថារថយន្ដដឹកឈើក្រញូងទាំងតោននោះទេសូម្បីតែមួយកូនដុំក៏ពិបាកលក្ខ័ដែល ៕ ដោយ មានសុវណ្ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ