កែប ៖ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមដំណើរដោយសមាជិកគណបក្ស អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់ចំនួន ០៧ គ្រួសារ ស្ថិតនៅភូមិអូរក្រសារ សង្កាត់ព្រៃធំ ក្រុងកែប។ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោក កែន សត្ថា និងក្រុមការងារ ក៏បាន ពាំនាំនូវអំណោយរបស់គណបក្សប្រជាជនកម្ពុជា រួមមានគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា សរុបចំនួន ២,៥០០,០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារ រងគ្រោះចំនួន០៧គ្រួសារខាងលើ ផងដែរ។ជាមួយនេះ លោកក៏បានលើកឡើងថា រយៈពេលកន្លងមកក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកែប តែងតែមានពំនូលខុសត្រូវគ្រប់បែបយ៉ាងក្នុងការចុះជួយដល់ប្រជាពលរដ្ឋគ្រប់តំបន់ និងមានទិសដៅចម្បងក្នុងការងារចុះតាមមូលដ្ឋាននានា ដើម្បីឆ្លើយតបនឹងតម្រូវការ សំណូមពរ ក៏ដូចជាបញ្ហា ប្រឈមផ្សេងៗ ពិសេសពិនិត្យជាក់ស្តែងទៅលើការរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានផងដែរ។ហើយអំឡុងពេលប៉ុន្មានថ្ងៃនេះ ក្រោយពីទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានទាក់ទិននឹងករណីមានខ្យល់កន្ទ្រាក់បក់បោករលំផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិសាស្ត្រសង្កាត់អូរក្រសារ ទើបក្រុមការងារគណបក្ស ឆ្លៀតពេលមកសាកសួរសុខទុក្ខនិងនាំយកនូវសម្ភារៈរួមជាមួយថវិកាមួយចំនួនដើម្បីផ្តល់ជូនពួកគាត់តែម្តង។នេះជាទឹកចិត្តដ៏ប្រពៃហើយក៏ជាទំនៀមទម្លាប់របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាដែលជានិច្ចកាលតែងតែ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សន្យាអ្វីគឺធ្វើឲ្យបាន មិនដូចក្រុមបក្សនយោបាយបោកប្រាស់មួយចំនួនគិតតែជេរប្រមាថ អួតអាងខុសទំនង និងដើរសន្យាខ្យល់គ្មានការពិត គ្មានការទទួលខុសត្រូវនោះទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ