បាត់ដំបង ៖ ស្ត្រីពពោះគ្រប់ខែមកសំរាកសំរាលកូននៅមន្ទីរពេទ្យពហុព្យាបាលសុវណ្ណស្លាប់បាត់បង់ជីវតទាំងម្តាយនិងកូនក្នុងផ្ទៃក្រុមគ្រូពេទ្យបានបង្ខមចាកថ្នាំនិងបញ្ច្រកថ្នាំពេទ្យបានប៉ុន្មានជិកន្លះម៉ោង ក៌ប្រត្តិកម្មថ្នាំបែក ពពុះទឹកមាត់និងហូរឈាមចេញតាមមាតប្រកាច់ស្លាប់តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង18.00នាទីថ្ងៃទី16 .9.2017នៅមន្ទីពហូព្យាបាលសុវណ្ណ ស្ថិត ក្នុង ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុង និខេត្តបាត់ដំបង។លោក ទង អេលីយ៉ា ភេទប្រុសអាយុ22ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិអូរតាពៅ ឃុំតាគ្រាមស្រុកបាណន់បាននិយាយថាៈគាត់បាននាំប្រពន្ធមកពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យសុវណ្ណនៅម៉ោង8,30នាទីថ្ងៃទី16ខែ9ឆ្នា2017 គ្រូពេទ្យពិនិត្យ ថាៈឈឺពោះកើតកូននៅ ពេល ល្ងាច ឬ យប់នេះ ។គាត់បន្តថា ពេទ្យឱ្យ លេបថ្នាំ ប៉ុន្មានគ្រាប់ប្រពន្ធគាត់លេបថ្នាំរួចហើយនៅរយះពេលកន្លះម៉ោងក្រោយមកបែកទឹកភ្លោះគ្រូពេទ្យព្យួសេរ៉ូមនិងចាក់ថ្នាំ1ម្ជុលនៅភ្លៅខាងស្តាំ -គាត់សួរថាថ្នាំនេះថ្នាំអ្វី? គ្រូពេទ្យឆ្លើយថា ចាក់ ថ្នាំបំបាត់ការចុកចាប់ហើយដើរចេញទៅបាត់។ប្រពន្ធគាត់ឈឺចុកចាប់កាន់តែខ្លាំងគាត់បានទៅហៅ គ្រូពេទ្យមក វិញ គ្រូពេទ្យនិយាយថា ត្រូបញ្ជូនទៅបន្ទប់បងហ្កើតកូនរួចដាក់ខ្យល់អុកសីុសែន តែប្រពន្ធគា ត់កានតែខ្សោយខ្លាំង -គ្រូពេទ្យយកថ្នាំអំពូលកាច់រួចបូមសារាង ដាក់ បញ្ចូល ប្លោកសេរ៉ូម និងបានយកថ្នាំទឹកបាញ់បញ្ចូលក្នុងមាត់ ស្រាប់តែគាត់ឃើញមានឈាមហូរចេញមកតាមមាត់និងឈាមកក។លោក សុវណ្ណ ម្ចាស់ មន្ទីរពេទ្យបានប្រាប់អោយដឹង តាមទូរសព្ទ័កាលពីល្ងចថ្ងៃទី17 ខែកញ្ញា ឆ្នាំ2017ថា ៖ ស្ត្រីរងគ្រោះឈឺពោះសំរាលកូនហើយ គាត់មានប្រវត្តជំងឺហឺត ដល់ពេលបែកទឹកភ្លោះ ការឈឺចាប់កាន់តែខ្លាំងទៅៗ ក៏ដង្ហក់ គាត់អាចគ្រោះថ្នាក់ ដោយសារទឹកភ្លោះជ្រៀតចូលក្នុងចរន្តឈាម ជាជំងឺកាចធ្ងន់ធ្ងរ យ៉ាងណាក៏ស្លាប់ដែរ ទោះបីយើងខិតខំជួយក៏ជួយមិនបាន រីឯក្រុមគ្រូពេទ្យក៏មិនបានធ្វើអ្វីដែរ។ និយាយមូលហេតុ ទឹកភ្លោះចូលចរន្តឈាមទើបបណ្តាលអោយស្លាប់។បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ៖ កម្លាំងការិយាលយ័បច្ចេកទេសនគរបាលខេត្តនិងកម្លាំងការិយាលយ័ព្រហ្មទណ្ឌ័កំរិតធ្ងន់កម្លាំងអធិកាស្រុក នគរបាលប៉ុស្តិរដ្ឋបាលតាគ្រាមក្រុមប្រឹក្សាឃុំ រួមនិងកម្លាំងជុំនាញពេទ្យខេត្ត បានធ្វើកាត្រួតពិនត្យសាកសពស្ត្រីរងគ្រោះ អ៊ុំសុភណ្ឌ័ ភេទស្រីអាយុ42ឆ្នាំ នៅក្រុមទី7ភូមិអូរតាពៅឃុំតាគ្រាម ស្រុកបាណន់ ដែលបានស្លាប់នៅមន្ទីរពេទ្យពហុព្យាល សុវណ្ណ នៅវេលាម៉ោងប្រហែល18,00 ថ្ងៃទី16 ខែ9 ឆ្នាំ2017 ។ ដែលជាលទ្ធផល សាកសពមានហៀរទឹកមាត់លាយឈាម ។ ប្រដាប់ភេទមានទឹករំអិលហូរលាយឈាម។ -ខ្នងដៃស្តាំមានស្នាម មុតមួយកន្លែងដោយវត្ថុ មុតស្រួច។ -កដៃស្តាំផ្នែកខាងក្នុង មានស្នាមមុត01កន្លែង ដោយវត្តុមុតស្រួចនិងមានឈាមហូរផង។ -ភ្លៅឆ្វេងផ្នែកខាង ក្រៅមានស្នាមមុតស្រួច 1កន្លែងដោយវត្ថុមុតស្រួច។សមត្ថកិច្ចបញ្ជាក់ថាៈ ក្រោយពីពិនិត្យសាកសពជនរងគ្រោះអ៊ុំសុភណ្ឌ័ រួចបានប្រគល់ ទៅ អោយឈ្មោះនង អេលី យ៉ាជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណី ។សូមបញ្ជាក់ថាៈ ជនរង គ្រោះ ត្រូវបាន ប្តី នាំយកមកពិនិត្យផ្ទៃពោះដែលគ្រប់ខែនៅមន្ទីរពេទ្យ ពហុព្យាបាល សុវណ្ណ នៅបាត់ដំបង ហើយក៌បានស្លាប់នៅទីនោះបន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យនិងចាក់ថ្នាំ បណ្តោងសេរ៉ូម ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ