ខេត្តបន្ទាយមានជ័យ ៖ អ្នកសារព័ត៌មាននៅអង្គភាពពព្រះចន្ទ័កម្ពុជាម្នាក់ត្រូវបានក្រុមជនពិកាព្រួតគ្នាវាយយ៉ាងចាស់ដៃ ខណៈដែរសួរនាំដោយសង្ស័យដឹកសាច់មាន់ខូចគុណភាពពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត។សូមជំរាបដែរថា៖ករណីដែលក្រុមជនពិកាព្រួតគ្នាវាយ អ្នកសារព័ត៌មានបានកើតឡើងកាលពីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ម្សិលមិញនេះ នៅចំណុចផ្សារមង្គល ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។បើតាមជនរងគ្រោះឈ្មោះ វេន ប្រុស (ហៅ ច័ន្ទ) អាយុ៣២ឆ្នាំ មុខងារជាអ្នកយកព័ត៌មាន និងជាប្រធានសាខាខេត្តបន្ទាយមានជ័យនៃសារព័ត៌មាន (ព្រះច័ន្ទកម្ពុជា) បានឲ្យដឹងថា៖នៅមុនពេលកើតហេតុលោកបានជិះម៉ូតូទៅចំណុចកើតហេតុខាងលើក៏ប្រទះឃើញរទេះជនពិការខ្ទប់ថង់ខ្មៅសង្ស័យសាច់មាន់ខូចគុណភាព ក៏ធ្វើការសួរនាំ ស្រាប់តែពេលនោះ ក្រុមជនពិការមានគ្នាជិត២០នាក់រួមទាំងអ្នកមិនពិការផងនោះបានព្រួតគ្នាវាយ នៅចំណុចមុខទីលានត្រួតពិនិត្យទំនិញគយរដ្ឋាករច្រកទ្វារអន្តជាតិប៉ោយប៉ែតបណ្តាលឲ្យបែកច្រមុះហូរឈាមនិងត្រូវចំកញ្ជឹងក ផងដែរ ។លោកបានបន្តថា ៖ ការដែលជនពិការនិងមិនពិការព្រួតគ្នារូបលោកទាំងកំរោលបែបនេះជារឿងគំនុំសុទ្ធសាទ ដោយកន្លងមកជនទាំងនេះបានដឹកសាច់មាន់ខូចគុណភាពពីប្រទេសថៃចូលមកកម្ពុជារាប់រយគីឡូក្រាមត្រូវអ្នកសារព័ត៌មានប្តឹងមន្ត្រីជំនាញអោយចាប់មិនតិចជាង៧លើកនោះទេ ។ លោកបានបន្តទៀតថា ៖ ជនដៃដល់ដែលបានវាយរូបលោកនោះមានឈ្មោះ ហួ ឡុង នឹងប៉ា់ក់ពួក ២ នាក់ផ្សេងទៀត ក្នុងនោះ ក៏មានម្នាក់ទៀត ដែលជាអ្នកបើករថយន្តអោយលោក ហុង លៀង ដែលជាអនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកប្រមូលចំណូលនិងទីផ្សារសាខាខេត្តបន្ទាយមានជ័យផងដែរ។ពាក់ព័ន្ធនិងបញ្ហានេះដែរលោក ហុង លៀង បានប្រាប់ថា៖ចំពោះលោក ហួ ឡុង ខាងលើលោកបានបញ្ឈប់ពីការងារយូរហើយមិនពាក់ព័ន្ធនិងគាត់ទេ។តែទោះយ៉ាងណាក៏ដោយ ការបដិសេធរបស់ លោក ហុង លៀង ត្រូវបានប្រភពទំលាយថា៖មិនពិតនោះទេ បន្ទាប់ពីមានរឿងលោកបានបដិសេធ តែនៅមុនពេលមានរឿងគេបានឃើញលោក ហួ ឡុង នូវបើករថយន្ត និងធ្វើការឲ្យលោក ហុង លៀង។លោក វេន ប្រុស(ហៅ ច័ន្ទ)បានបញ្ចាក់នៅក្នុងសន្និសិទ សារព័ត៌មានៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះថា ៖ ដោយសារតែមន្ត្រីកាំកុងត្រូលមិនត្រួតពិនិត្យនឹង ហើយបានជាសាច់មាន់ខួចគុណភាពជាច្រើនចេញពីប្រទេសថៃហូចូលមកកម្ពុជាចែកចាយតាមបណ្តាលខេត្តនានា បានធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទាំងប្រទេស ។លោកបានបន្តថា ៖ រាល់រទេះដឹងសាច់មាន់ខួចគុណភាពទាំងនោះមិនពិបាកបង្ក្រាបនោះទេ តែសំខាន់គឺមន្ត្រីកាំកុងត្រូលមិនព្រមពិនិត្យ ព្រោះសាច់មាន់រាល់ដងមិនមែនចាប់នៅព្រំដែនទេ គឺឃ្លាតពីព្រំដែនរហូតទៅដល់២ទៅ៣គីឡូឯណ្ណោះ ហើយបើតាត់មានបំណងចង់ចាប់ជាការងាយទេ ពីព្រោះសាច់មាន់ទាំងនោះដាក់រទេះមិនមានការគ្របនោះទេ ។ពាក់ពន្ឋ័ទៅនឹងការឃុបឃិតគ្នាប្រព្រឹត្តិអំពើពុករលួយរបស់លោក ហុង លៀង នេះដែរលោកវេន ប្រុស(ហៅ ច័ន្ទ)បានបញ្ជាក់ថា៖នាពេលកន្លងមកលោក ហុង លៀង បានហៅលោកទៅផ្ទះរបស់គាត់ ហើយប្រាប់ថា ៖ ឈប់ដើរប្រមាញ់រឿងនឹងទៅឥឡូវយកពីគាត់១ខែប៉ុន្មាន ពេលនោះលោកវេន ប្រុស បានឆ្លើថា«ខ្ញុំមិនមានសិទ្ឋដាក់ខែនោះទេ ពីព្រោះសាច់មាន់ទាំងអស់នេះ បើឃើញខ្ញុំនឹងរាយការជូនបង»ដូច្នេះហើយបានធ្វើឲ្យលោក ហុង លៀង មានការគំគួនបែបនេះ ។ជុំវិញរឿងខាងលើនេះដែរអង្គភាពយើងខ្ញុំ រងចាំការបំភ្លឺពីលោក ហុង លៀង រាល់ម៉ោងធ្វើការ ។គួរបញ្ជាក់ដែរថា៖ពាក់ពន្ឋ័រឿងវាយអ្នកសារព័ត៌មានបណ្តាលឲ្យទ្រមខ្លួននិងចេញឈាមតាមត្រមុះនោះដែរកំពុងឋិតនៅក្នុងការសម្របសម្រួលរបស់លោកវរ:សេនីយ៍ទោ ធិន ស៊ិន ដេត អធិការនគរបាលក្រុងប៉ោយប៉ែតនៅឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ