កំពត ៖ សាលាធម្មសភា ព្រមជាមួយនឹងសមិទ្ធិផលនានា ក្នុងវត្តអង្គប្រិយសិរីមានជ័យ ដែលស្ថិតក្នុងឃុំសំរោង ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់តាមតម្រូវការ នៅព្រឹកថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ចាន់ ចេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត ហែរហមដោយ លោក លោកស្រីជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងអស់លោកជាប្រធាន អនុប្រធាន មន្ទីរអង្គភាពទូទាំងខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទូទាំងខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យុវជនគ្រប់ស្រទាប់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។លោកចាន់ ចេស្តា អភិបាលខេត្តកំពត បានបញ្ជាក់យ៉ាងដូច្នោះថា ក្រោមដំបូលនៃសន្តិភាពដ៏ពេញលេញ និងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តកំពតដែលជាខេត្តមានសក្តានុពលអំណោយពីធម្មជាតិស្រាប់នោះ ក៏បានខិតខំធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ដោយសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ដូចជាផ្លូវ ថ្នល់ ផ្លូវដែក ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម រោងចក្រសីុម៉ងត៏ ស្រែអំបិល និងតំបន់ទេសចរណ៍ ជាដើម ។ល។មានប្រសាសន៍ផ្តាំផ្ញើរ និងសួរសុខទុក្ខ លោក បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា នេះជាការពិតបើមានសន្តិភាពទើប មានអ្វីៗដូចសព្វថ្ងៃ ដូចឃើញនៅចំពោះមុខស្រាប់គឺវត្តអារ៉ាម ព្រមទាំងសមិទ្ធិផលធំៗជាច្រើនរាប់ពុំអស់ ទាំងនេះក៏ដោយសារប្រទេសយើងមានសុខសន្តិភាពយ៉ាងពេញលេញ ។លោកបណ្ឌិត បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នប្រទេសយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រទាំងអាណាចក្រ ពិសេសវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ចំពោះសមិទ្ធិផលដែលរំលេចរូបរាងនាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យទេ នេះជាការខិតខំរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ។ទន្ទឹមនឹងសមិទ្ធិផលផ្លែផ្កាខាងលើ យើងត្រូវរួមគ្នាថែរក្សាទ្រព្យសម្បត្តិទាំងនេះឲ្យបានគង់វង្សយូរអង្វែង សម្រាប់ជាកេរ្ត៍ដំណែលដល់កូនចៅជំនាន់ក្រោយទៀត។បន្ទាប់ពីសំណេះសំណាល សួរសុខទុក្ខ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបំពាក់គ្រឿងឥស្សរិយសជូនដល់សប្បុរសជន ក៏ដូចជាមន្ត្រីរាជការនិងកងកំលាំងប្រដាប់អាវុធដែលមានស្នាដៃ ព្រមទាំងផ្តល់ថវិកាដល់ព្រះចៅអធិការវត្ត អង្គប្រិយសិរីមានពឯជ័យចំនួន២០លានរៀល ស្មើនឹង៥០០០ដុល្លាអាមេរិកសម្រាប់ចាត់ចែងនិងប្រើប្រាស់តាមតម្រូវការផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ដែលជាចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នូវថវិកានិងសម្ភារៈមួយចំនួនផងដែរ ក្នុងនោះលោកបណ្ឌិតក៏បានផ្តល់នូវកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រដល់ដាលារៀននិងសាលាឃុំកំពង់សំរោងផងដែរ។ហើយលោកបណ្ឌិតក៏ចូលរួមកាត់ខ្សែបូ សម្ពោធឲ្យប្រើប្រាស់នូវសាលាធម្មសភាចាប់ពីពេលនេះតទៅ។ណារិទ្ធ
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ