កែប ៖ នៅព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកែបទាំងមូល ដឹកនាំដោយលោក កែន សត្ថា អភិបាលខេត្តកែប បានដឹកនាំមន្ត្រីក្រោមឱវាទ ដើម្បីហែរពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ដែលទើបតែទទួលនៅឯប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ដោយបានធ្វើពិធីដង្ហែរតាមដងផ្លូវនានា ជុំវិញក្រុងកែបទាំងមូល។ នេះមិនមែនជាឱកាសចៃដន្យឡើយដែលខេត្តកែប នាពេលបច្ចុប្បន្នត្រូវបានគេចាត់ទុកជារមណីយដ្ឋានស្អាតដាច់គេ ហើយក៏ជាតំបន់ឧទ្យាននិងបរិស្ថានធម្មជាតិមួយរំលេចដោយសោភណភាពស្រស់ស្អាតគ្មានពីរ និងជាទីលម្ហែមួយប្រកបដោយផាសុខភាព។កត្តាដែលនាំឲ្យរមណីយដ្ឋានមួយនេះ មានភាពរីកចម្រើនលើវិស័យទេសចរណ៍នោះគឺ ដោយសារតែខេត្តកែបមានអំណោយផលពីធម្មជាតិផងនិងការខិតខំប្រឹងប្រែង ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ ទើបខេត្តកែបកាន់តែមានសក្តានុពលលើផ្នែកទេសចរណ៍កាន់តែរីកដុះដាលជាលំដាប់។មានប្រសាសន៍ទៅកាន់អង្គពិធីទាំងមូល លោក កែន សត្ថា អភិបាលខេត្តបានបញ្ជាក់ថា នេះជាកិតិ្តយសថ្មីមួយទៀតរបស់ខេត្តកែប ត្រូវបានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ពីទីក្រុង ដារ៉ូសាឡឹម(Darussalam)នៃប្រទេសប្រ៊ុយណេ កាលពីថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧ លើសូចនាករចំនួនបី គឺដីស្អាត(Clean Land) ទឹកស្អាត(Clean Water) ខ្យល់ស្អាត(Clean Air) ។ ដូច្នេះខេត្តកែប ដែលជាខេត្តទេសចរណ៍ដ៏តូចច្រឡឹង ក៏ត្រូវបានទទួលការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ទើបអាចជាប់ឈ្មោះជាទីក្រុងបៃតងប្រកបដោយពណ៌ខៀវស្រងាត់និងខ្យល់អាកាសបរិសុទ្ធ។លោកក៏បានលើកឡើងថា នេះក៏ចាត់ទុកជាប្រវតិ្តសាស្ត្រថ្មីមួយទៀតនិងជាមោទនភាពដ៏ធំធេង ដែលខេត្តយើងទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ដានអាស៊ានលើកទី៤ ផ្តើមដោយសារកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីបរិស្ថាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅឯទីក្រុង ដារ៉ូសាឡឹម Darussalam នៃប្រទេសប្រ៊ុយណេ ដែលបានផ្តោតលើសារៈសំខាន់លើនិរន្តរភាពបរិស្ថានធម្មជាតិ ហើយនេះគឺជាពានរង្វាន់ដ៏ល្បីល្បាញ សម្រាប់ប្រគល់ជូនតែទីក្រុងដែលមាននិរន្តរភាពបរិស្ថានលើប្រទេសក្នុងតំបន់អាស៊ី ។លោកបានបញ្ជាក់ផងដែរថា ទន្ទឹមនឹងការផ្សារភ្ជាប់នឹងពានរង្វាន់ប្រកបដោយកិតិ្តយសខាងលើ វាក៏ជាផ្នែកមួយយ៉ាងសំខាន់ ជម្រុញដល់ការលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋនិងជាទិសដៅរួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍធនធានធម្មជាតិបរិស្ថានប្រកបដោយចីរកាលភាព។/
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ