ខេត្តបាត់ដំបង ៖ ផ្លូវកៅស៊ូជាច្រើនកន្លែងក្នុងក្រុងបាត់ដំបង ដែលរងការខូចខាតដោយទឹកភ្លៀងនិងបាក់ស្រុតដោយការដឹកធ្ងន់ ត្រូវបាន ក្រុមការងារមន្ទីរសាធារណការណ៍ ក្រោមការដឹកនាំ របស់ឯកឧត្តម ខាន់ ម៉ាណេរ ប្រធានមន្ទីរមន្ទីរសាធារណការណ៍និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រឹងប្រែងជួសជុលផ្លូវយ៉ាងមមាញឹកជាច្រើនថ្ងៃ ជួសជុលរួចរាល់ហើយ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ។ផ្លូវខូចខាតនៅសង្កាត់រតន: ផ្លូវនៅសង្កាត់ចំការសំរោង ផ្លូវសង្កាត់ស្វាយប៉ោ ផ្លូវនៅសង្កាត់ទួលតាឯក ផ្លូវនៅសង្កាត់អូរចារ ការជួសជល់ផ្លូវនេះងាយស្រួលឲ្យប្រជាពលរដ្ឋដឹកទំនិញឬកសិផលជាពិសេសស្រូវពួគគាត់នៅជាយក្រុងទើបតែច្រូតហើយដឹកទៅលក់បានស្រួល ។ ម្យ៉ាងទៀត ជារដូវស្សាផង និងជារដូវបុណ្យភ្ជុំបិណ្ឌផង ការជួសជុលផ្លូវទាន់ពេលវេលា ជាការគាប់ប្រសើរសំរាប់ពលរដ្ឋគ្រប់រូបជិះម៉ូតូទៅវត្តមិនភ័យដួលក្រពប់សំឡ ឬក៏រថយន្តបើកចូលក្រឡុកសាច់ទឹកប្រឡាក់សំលៀកបំពាក់ជាដើម។ប្រជាពលរដ្ឋថ្លែងអំណរគុណនិងសប្បាយចិត្តជាអនេកកប្បការចំពោះក្រុមការងារមន្ទីរសាធារណការណ៍ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ