កំលាំងឧទ្យានុរក្សដេញចាប់បានរថយន្តកាមរីមួយគ្រឿងដឹកឈើប្រណិតជាច្រើនដុំ
ខេត្តបាត់ដំបង ៖ កំលាំងឧទ្យានុរក្សដេញចាប់ រថយន្តកាមរីមួយគ្រឿងដឹកឈើប្រណិតជាច្រើនដុំ ធ្វើការដេញតាមចាប់យ៉ាងប្រផាប់ប្រភីងទើបចាប់បានរថយន្តនិងឈើចំណែកអ្នកបើកបររត់គេចខ្លួនចូលព្រៃបាត់ នៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នៅភូមិកំពុងទូក,ឃុំមានជ័យ,ស្រុកសំឡូត,ខេត្តបាត់ដំបង។
ប្រភពពីមន្ត្រីឧទ្យានុរក្សលោកចាន់សុជាតិបានឲ្យដឹងថាក្រោយពីបានទទួលពត៏មានថា៖មានរថយន្តបំរុងដឹកឈើចេញពីតំបន់អភិរក្សកំលាំងលោកក៍បានត្រៀមតាមគោលដៅក្នុងគោលបំណងស្ទាក់ចាប់រថយន្តដឹកឈើនោះហើយ តែរថយន្តខាងលើនោះមិនឈប់ទេ បានបន្ថែមល្បឿនឆ្ពោះទៅខេត្តប៉ៃលិន កំលាំងយើងបានរាយការណ៍ឲ្យសមត្ថកិច្ចជួយស្ទាក់ នៅខាងមុខ ស្រាប់តែរថយន្តនោះ ត្រឡប់ថយក្រោយវិញ ដោយឆ្ពោះភូមិកំពុងទូក ឃុំមានជ័យ,ស្រុកសំឡូត,ខេត្តបាត់ដំបង ហើយក៏ត្រូវក៉លាំងយើងស្ទាក់ចាប់បាននៅទីនោះតែម្តងដោយអ្នកបើកបររត់គេចខ្លួនចូលព្រៃ
បាត់។
មន្ត្រីឧទ្យានុរក្សបន្តទៀតថារថយន្តដែលចាប់បានម៉ាក កាមរី ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A 4389 និងឈើចំរុះមានមុខធំៗចំនួន១៤សន្លឹក។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវកំលាំងយករក្សាទុកនៅស្នក់ការMJP ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕