ឯកឧត្តម ឧកញ៉ា គង់ ក្រឹង ចូលរំលែកទុក្ខសពលោក ជាង គឿង និងចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារ និងកសាងប្រទេសជាតិ
ខេត្តក្រចេះ ៖ ឯកឧត្តមឧកញ៉ា គង់ ក្រឹង បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសពប្រពន្ធ លោក ជាង គឿង អាយុ ៥១ ឆ្នាំ ដែលបានទទួលមរណៈភាពវេលាម៉ោង១១ៈ១០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយរោគាពាធ ។ ហើយ លោក ជាង គឿង បានជួយ កសាងធ្វើសណ្ឋាគាររបស់ ឯកឧត្តមឧកញ៉ាតាំងតែពីដើម រហូតរួចរាល់ ដោយការប្រឹង ប្រែងអស់ពីទឹកចិត្ត ដូច្នេះ ហើយលោកឧកញ៉ាមានចិត្ត សណ្តោសប្រណីជួយឧបត្ថម្ភ ថវិកាចំនួន ១០០០ដុល្លារ ដល់គ្រួសារសព ។
ឯកឧត្តមឧកញ៉ាគង់ ក្រឹង បន្តទៀតថា បានជួយលោក តាកុលអតីតប្រធានក្រុមហ៊ុន ចំការកៅស៊ូនូវទឹកប្រាក់ ៣០០ ដុល្លារ ជូនគាត់ដែលមានជំងឺ ជាទំងន់ ។ ហើយថ្មីៗនេះ ទៀត នៅក្នុងឃុំឃ្សឹមដដែល គាត់បានជួយឧបត្ថម្ភដល់បុណ្យ សពប្តីស្លាប់ចំនួន២០០ដុល្លារ នឹងថ្លៃម្ឈូស ២០០ដុល្លារផង ដែរ ។
ឯកឧត្តមឧកញ៉ាគង់ ក្រឹង គឺជាមេបញ្ជាការរងវរៈការ ពារព្រំដែន ២០៤ ស្រុកស្នួល និងជាប្រធានសមាគមខ្មែរ ឥស្លាមប្រចាំស្រុកស្នួល ខេត្ត ក្រចេះ គឺជាថ្នាក់ដឹកនាំដែល បានចូលរួមចំណែកយ៉ាង សកម្មក្នុងការការពារនិង កសាងប្រទេសជាតិទទួល បានការកោតសរសើរពីគ្រប់ មជ្ឈដ្ឋាន និងជួយខាងផ្នែក មនុស្សធម៌ដល់ប្រជាពលរដ្ឋ អ្នកទីទ័លក្រ ដែលងាយរង គ្រោះដោយមិនប្រកាន់ពូជ សាសន៍ឬនិន្នាការនយោបាយ អ្វីនោះឡើយ ។
ក្រៅពីការងារការពារ បូរណភាពទឹកដី ឯកឧត្តម ឧកញ៉ាបានចូលរួមចំណែកក្នុង ការងារសង្គមជាច្រើនមាន ដូចជា ជួយកសាងសាលារៀន ផ្លូវថ្នល់, មន្ទីរពេទ្យ ជាដើម ជាច្រើនកន្លែង ។ ក្នុងរយៈ ពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន ឯកឧត្តម ឧកញ៉ា បាន ជួយកសាងបន្ទប់ទឹកអនាម័យ ចំនួន ២ខ្នង ២បន្ទប់ នៅក្នុង បរិវេណទីតាំងវិមានអនុស្សា វរីយ៍រណសិរ្ស ២ធ្នូ ស្ថិតនៅ ក្នុងភូមិ ២ធ្នូ ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ អស់ជាទឹក ប្រាក់ ចំនួន ១៣លានរៀល ។
ឯកឧត្តម ឧកញ៉ា ក៏បាន ឧបត្ថម្ភជាស៊ីម៉ង់ត៍ចំនួន១០០ តោន និងសង្ហារឹមមួយចំនួន គិតជាទឹកប្រាក់ចំនួន៧០០០ ដុល្លារ សម្រាប់ជួយសាងសង់ សារមន្ទីរអនុស្សាវរីយ៍ទីបញ្ជា ការរណសិរ្ស៧៧៩ យោធភូមិភាគទី៧ នៃកងទ័ពប្រជា ជនវៀតណាមដែលបានចូល រួមចំណែកក្នុងការរំដោះប្រជាពលរដ្ឋខ្មែរឱ្យរួចពីរបបប៉ុល ពត នាពេលកន្លងមក ស្ថិត នៅទីតាំងកងពល២១ចំណុះ ឱ្យយោធភូមិភាគ២ ក្នុងខេត្ត ត្បូងឃ្មុំនិងបានសម្ពោធដាក់ ឱ្យប្រើប្រាស់រួចហើយៗ ដែល មានវត្តមាន ឯកឧត្តម ឧកញ៉ា គង់ ក្រឹង ក្នុងពិធីសម្ពោធ នោះដែរ ។
ថ្មីៗនេះ ឯកឧត្តម ឧកញ៉ា គង់ ក្រឹង បានទទួលគម្រោង មួយថ្មីទៀត តាមរយៈការ ស្នើសុំរបស់លោក ស៊ុំ ជួន មេ បក្សប្រជាជនស្រុកស្នួល ដើម្បី រៀបចំកសាងសង់សួនច្បារ នៅក្នុងបរិវេណវិមានអនុស្សា វរីយ៍ ២ធ្នូ ដោយមានរៀបចំ ក្រាលការ៉ូឡា ដាំផ្កាភ្ញី និងដាំ ដើមត្នោតចំនួន ១០ដើម តម្លៃ ក្នុង០១ដើម ៣០០ដុល្លារ សរុបទាំង ១០ដើម អស់ទឹក ប្រាក់ចំនួន ៣០០០ដុល្លារ នៅសល់ប្រាក់ចំនួន ២៦៦៥ ដុល្លារទៀត សម្រាប់រៀបចំ ឃឿន និងដាំផ្កាបន្ថែម ។
ឯកឧត្តម ឧកញ៉ាបញ្ជាក់ ថា ទឹកប្រាក់សម្រាប់ចំណាយ ធ្វើសួនច្បារនេះមានចំនួន២០ លាន២៥ម៉ឺនរៀល ស្មើនឹង ៥០៦៥ដុល្លារ ។ ឯកឧត្តម ឧកញ៉ាក៏បានជួយឧបត្ថម្ភជា ថវិកាចំនួន២០០០ដុល្លារផង ដែរ ដល់សមាគមខ្មែរ-ចិន ស្រុកស្នួល ខេត្តក្រចេះ សម្រាប់ ទិញរថយន្តស្រកានាគប្រើ ប្រាស់ក្នុងសមាគម ។ ដោយ សារឯកឧត្តមឧកញ៉ាមាន ស្នាដៃជាច្រើនក្នុងការជួយ ដល់សង្គមជាតិនេះហើយត្រូវ បានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺសម្តេចវិបុល សេនាភក្តី សាយ ឈុំ ជាអនុ ប្រធានគណបក្សនិងជាប្រធាន ព្រឹទ្ធសភាបានចេញប័ណ្ណសរ សើរក្នុងឆ្នាំ២០១៧និងលិខិត ថ្លែងអំណរគុណពីសមាគម ខ្មែរ-ចិន ក្នុងស្រុកស្នួល ខេត្ត ក្រចេះផងដែរ ។
ជាមួយគ្នានោះដែរ ឯកឧត្តម ឧកញ៉ា គង់ ក្រឹង និង លោកជំទាវក៏បានជួយឧបត្ថម្ភ ជាថវិកាចំនួន ១៥០០ដុល្លារ ដល់វិទ្យាស្ថាន អន់ពៀកម៉ាស់ អាល់ឥស្ថាមីយ៉ះដែលត្រូវបាន ឯកឧត្តម បណ្ឌិត ប៊ុន ម៉ានិត ជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាង សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅភូមិ ៥ សង្កាត់ច្រាំង ចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជ ធានីភ្នំពេញកាលពីពេលកន្លង មកនេះ ។
ជាពិសសឯកឧត្តមឧកញ៉ា គង់ ក្រឹង ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿងឥស្សរិយ យសថ្នាក់ជាតូបការ កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ កន្លងមកនេះ នៅតែមិនទាន់ បានបំពាក់តែប៉ុណ្ណោះ ៕