សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីដែនអភរក្ស ស្រុកអណ្ដូង ខេត្ដរតនគរី យកទៅលក់នៅប្រទេវៀតណាម តាមច្រករបៀងនាៗនៅតែបន្តដឹកយ៉ាងគគ្រឹកគគ្រែង
ស្រុកអណ្ដូងមាស-ខេត្ដរតនីគិរី៖ ការដឹកជញ្ជូនឈើប្រណិត ចេញពីដែនអភិរក្ស ស្រុកអណ្ដូងមាស របស់ក្រុមឈ្មួញដ៏ល្បីឈ្មោះ ដុះស្កែដែលគេស្គាលឈ្មោះ លោក វណ្ណា ដែលជាអ្នកដឹកជញ្ជូនឈើប្រណិតយ៉ាងសកម្ម យកទៅលក់នៅប្រទេសវៀតណាម និងដឹកស៊ីស្នួលជនជាតិវៀតណាម ដែលមកចាំទិញឈើ នៅក្នុងស្រុកអណ្ដូងមាស អោយលោក វណ្ណា ជានាកដឹកជញ្ជូន ដឹកចូលតាមច្រករបៀងនាៗ តាមប៉ុស្ដិ៍ ចាំយាម ចំណុច ច្រក បាតាំ បាង៉ារ និងភូមិចង ដែលមានបង្គោលក្រវ៉ាត់ព្រំដែនលេខ ១៩/៤ និងបង្គោល (ល) កម្ពុជ វៀតណាមលេខ ២១ ដែលស្ថិតក្នុង ឃុំ ញ៉ាង ស្រុកអណ្ដូងមាស ខេត្ដរតនគិរី ។
ប្រភពពីប្រជាពលរដ្ឋនិងនាកស៊ីស្នួលលើកឈើបានរាបរាប់ប្រាប់អោយដឹងថា លោក វណ្ណា និងក្រុមប៉ាក់ពួក របសលោក វណ្ណា ដ៏ល្បីល្បាញ់ខាងការដឹកជញ្ជូនឈើប្រណិតឆ្លងដែនខុសច្បាប់រូបនេះ មិនមែនទើបតែដឹកនោះទេ គឺពួកគេដឹក ជាយូខែឆ្នាំមកហើយ ហើយដឹកជាហូរហែរមិនខានទេ មួយថ្ងៃៗដឹកពីទៅបីជើងមិនក្រោមពី១០ទៅ២០ឡាននោះឡើយ តែពួកគាត់មិនដែលឃើញមានសមត្ថកិច្ច រឺ មន្ត្រីជំនាញណាហ៊ានបង្ក្រាបនោះទេ ប្រហែលជាត្រូវរ៉ូវគ្នាអស់ហើយមើលទៅ បានជាមិនហ៊ានបង្ក្រាបបែបនេះ ជាចុងក្រោយនេះ បងប្អូនប្រជាពលរដ្ឋ សូមសុំណុំពរដលប្រមុខថ្នាក់ដឹកនាំ និងប្រមុខថ្នាក់ដឹកនាំខេត្ដ មេត្ដាមានចំណាត់ការទៅលើក្រុមឈ្មួញឈើទាំងអស់នេះម្ដងហើយ បើនៅតែបណ្ដែតបណ្ដោយបែបនេះទៀត ប្រកត់ជាអស់គ្មានសល់ទេ ហើយម្យាងទៀតនោះនាកដឹកជញ្ជូនឈើ នៅក្នុងស្រុកនេះសិតតែនាកមានអំណាច បើប្រពលរដ្ឋធម្មតាមិនដឹកបានទេ បើដឹកក៏បានត្រឹបតែដឹកស៊ីស្នួលយកកំរ៉ៃពីថៅកែធំៗដែរ បើហ៊ានដឹកដោយខ្លួនអែងតែមួយដុំនិងត្រូវគេចាប់ភ្លាម តែបើក្រុមឈ្មួញទាំងអស់នោះវិញដឹកបានដោយសេរីមិនដែលឃើញហ៊ានបង្ក្រាបទេ៕