កំពត ៖ កូនគ្រែងឈាមដែលដឹកតាមរថយន្តមានឃ្លុបបិទជិត ចំនួនជាងបីតោន ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកំពត ចាប់ឃាត់ដោយសង្ស័យថាគ្មានច្បាប់និងឯកសារត្រឹមត្រូវ។ការឃាត់រថយន្តដឹកកូនគ្រែងឈាមខាងលើ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង១៣និង៣០នាទី រសៀលថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។ ហើយការឃាត់រថយន្តនេះក៏ត្រូវអនុវត្តន៍តាមការបញ្ជារដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត។ក្រោយពីមានចំណាត់ការដ៏ក្តៅគគុកនេះ គេឃើញវត្តមានខាងជំនាញជលផល ក៏ដូចជាកសិកម្មខេត្តបានចុះមកកាន់ស្នងការនគរបាលខេត្ត ក្នុងនោះក៏មានការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតផងដែរ ដើម្បីចូលរួមត្រួតពិនិត្យមើលឯកសារពាក់ព័ន្ធនានាតើវាត្រឹមត្រូវតាមបទដ្ឋានច្បាប់ដែរទេ។ប៉ុន្តែបើផ្អែកលើការបង្ហាញពីផ្នែកជលផលនិងខាងកសិកម្មបញ្ជាក់ថា លិខិតស្នាមក្នុងការដឹកជញ្ជូនផុតកាលបរិច្ឆេទទៅហើយ ទើបខាងជំនាញសម្រេចពិន័យតាមច្បាប់អន្តរកាល ហើយគេដឹងថាកូនគ្រែងឈាមក្នុង១គក្រ ស្មើនឹងតម្លៃ៥០០០រៀលឯណោះ ចុះបើចំនួនកូនគ្រែងឈាមជាង៣០០០គក្រ តើពិន័យគុណនឹងប៉ុន្មានទៅ ហើយបន្ទាប់ពីពិន័យរួចរថយន្តក៏ធ្វើដំណើរឆ្ពោះទៅកាន់គោលដៅយ៉ាងរំភើយ។ជាមួយនឹងការបង្ល្រាបរថយន្តដឹកកូនគ្រែងនេះដែរ មហាជនក៏បានអបអរនូវចំណាត់ការរបស់សមត្ថកិច្ចជំនាញខេត្តកំពត ដែលបានអនុវត្តត្រឹមត្រូវតាមតួនាទីរបស់ខ្លួន ពិសេសលោកស្នងការខេត្ត ដែលជានិច្ចកាលខិតខំដឹកនាំកម្លាំងបង្ក្រាបបទល្មើសគ្រប់រូបភាព។ទាក់ទិននឹងករណីឃាត់រថយន្តដឹកកូនគ្រែងដដែល ប្រភពច្បាស់ការណ៍បានលួចទម្លាយថា កន្លងមកការចរាចរណ៍ទំនិញប្រភេទកូនគ្រែងឈាមត្រូវបានប្រព្រឹត្តជាប្រចាំ ដោយគេដឹងថា ឈ្មួញបានឃុបឃិតជាមួយខាងជំនាញជលផលនិងខាងកសិកម្មខេត្តកំពត ដោយបានបើកភ្លើងខៀវដល់អ្នករកស៊ីបទល្មើសខាងលើរាប់ឆ្នាំមកហើយ។ប្រភពក៏បានបញ្ជាក់ថា កូនគ្រែងឈាមទាំងនោះត្រូវបានឈ្មួញនាំមកពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃ រួចនាំចូលមកតាមខេត្តកោះកុងទើបដឹកបន្តមកកាន់ខេត្តកំពត សម្រាប់ចែកចាយទៅលក់ទៅឲ្យប្រទេសជិតខាង។ប្រភពជឿរជាក់ខាងលើបានបង្ហើបទៀតថា ការដឹកជញ្ជូនកូនគ្រែងឈាមនេះ បើតាមគេដឹងគឺពុំមានឯកសារធ្វើអាជីវកម្មត្រឹមត្រូវនោះទេ ម្យ៉ាងទៀតអ្នករកស៊ីមុខរបរនេះក៏មានខ្នងបង្អែកក្រាស់ឃ្មឹកផងដែរ។ព័ត៌មានចុងក្រោយបានឲ្យដឹងថា បន្ទាប់ពីមានក្រុមជំនាញឆែកឆេររកច្បាប់អាជីវកម្មកាលពីរសៀលនោះ ស្រាប់តែពេលល្ងាចថ្ងៃដដែល ខាងជំនាញបញ្ជាក់ថា មានគេផ្ញើរឯកសារនិងសំបុត្រអាជីវកម្មមកពីខេត្តកោះកុងទៅវិញ អីចឹងបានន័យថា ពេលដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តនិមួយៗម្ចាស់រថយន្តមិនយកឯកសារពាក់ព័ន្ធដាក់តាមខ្លួនទេឬអី ដូចជាប្លែកណាស់ដឹកទំនិញរាប់តោនដូចជាធ្វេសប្រហែសពេកហើយ។ជុំវិញការបង្ក្រាបរថយន្តដឹកកូនគ្រែងឈាមនិងករណីចោទប្រកាន់ខាងលើ នៅល្ងាចថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៧ អ្នកយកព័ត៌មាន មិនអាចសុំការពន្យល់ពី លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពតបានទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង។ដោយឡែកនាយខណ្ឌរដ្ឋបាលជលផលកំពត លោក ស សូរិន អ្នកយកព័ត៌មានក៏មិនអាចសុំការបំភ្លឺជុំវិញករណីការចោទប្រកាន់ខាងលើនេះបានដែរ ដោយសារទូរស័ព្ទលោកប្រធានស្ថិតក្នុងតំបន់ក្រៅសេវា ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ