កែប ៖ នេះជាហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងមួយ សម្រាប់ទាក់ទាញក្រុមអ្នកទេសចរណ៍ជាតិនិងអន្តរជាតិ គឺការតាក់តែងកែលម្អរបងសាលាខេត្តកែបជាថ្មី។ឆ្លើយតបជាមួយអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី២៩ខែសីហា ឆ្នាំ២០១៧នេះ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបបានលើកឡើងយ៉ាងដូច្នោះថា នេះជាការចាំបាច់បំផុតដែលរដ្ឋបាលខេត្ត ត្រូវការជួសជុលនិងធ្វើការកែលម្អរបងសាលាខេត្តជាថ្មី។លោកថា កិច្ចការនេះត្រូវចាប់ផ្តើមសាងសង់ជាថ្មីដោយប្រើរយៈពេលដ៏លឿនបំផុតដើម្បីឲ្យទាន់ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២នៅខេត្តកែប ដែលនឹងឈានមកដល់ក្នុងចុងខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ផ្តើមចេញពីការខិតខំរបស់ថ្នាក់ដឹកនាំខេត្តរហូតមកដល់បច្ចុប្បន្ន ក៏បានឆ្លុះបញ្ចាំងឲ្យឃើញនូវសមិទ្ធិផលសំខាន់ៗជាច្រើនរាប់មិនអស់ ដោយបានពន្លឿនលើវិស័យទេសចរណ៍ក្នុងតំបន់ឲ្យកាន់តែមានភាពលូតលាស់ជាលំដាប់ផងដែរ ។ ជាមួយនេះ ខេត្តកែប ដែលជាខេត្តទេសចរណ៍ដ៏តូចច្រឡឹង ពិតជារមណីយដ្ឋានមួយប្រកបដោយភាពទាក់ទាញ ដែលធ្វើឲ្យភ្ញៀវចូលមកលម្ហែកម្សាន្តមិនចេះជិនណាយ ស្របពេលនេះ ខេត្តកែបក៏បានជាប់ឈ្មោះជាឆ្នេរស្រស់ស្អាតដាច់គេ ហើយក៏ជាកិតិ្តយសដ៏ធំធេងបំផុតដែលខេត្តទេសចរណ៍យ៉ាងប្រណិតមួយនេះ ត្រូវបានទទួលពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន លើសូចនាករទាំងបី គឺដីស្អាត(Clean Land) ទឹកស្អាត(Clean Water)និងខ្យល់ស្អាត(Clean Air)ដែលនឹងត្រូវទៅទទួលពានរង្វាន់នៅប្រទេសប្រុយណេ ក្នុងអំឡុងខែក្រោយនេះទៀតផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ