ខេត្តរតនគីរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញសម្ពោធបើកការដ្ឋានជួសជុលផ្លូវកៅស៊ូចំនួន ០៦ ខ្សែ និងផ្លូវលំក្រាលគ្រួសក្រហមចំនួន ០៧ ខ្សែ នៅ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ។ផ្លូវទាំង១៣ ខ្សែនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងពង្រឹងវិសាលភាព សោភណ្ឌភាពក្រុងឲ្យកាន់តែប្រសើរឡើង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ប្រកបដោយកិច្ចការពារបរិស្ថាន ដើម្បីចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត ។ឯកឧត្តម អភិបាលខេត្តស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមចំណែកជាមួយអាជ្ញាធរក្នុងការកសាង ក៏ដូចជាថែរក្សាផ្លូវឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ជាពិសេសចូលរួមគោរពច្បាប់ បទដ្ឋានគតិយុត្តផ្សេងៗ និងមិនត្រូរំលោភចិញ្ចើមផ្លូវយកធ្វើអាជីវកម្មផ្ទាល់ខ្លួន ហើយត្រូវចូលរួមការថែរក្សា អនាម័យបរិស្ថាននៅតាមមុខផ្ទះ តាមដងផ្លូវនានា ដើម្បីឲ្យទីប្រជុំជនក្រុងរបស់យើងគ្រប់គ្នាកាន់តែមានសោភណ្ឌភាពថែមមួយកម្រិតទៀត ។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ