ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ដោយសារ​រថយន្ត​បុក​ខណៈ​បត់​ម៉ូតូ​មិន​មើល​ក្រោយ​
Wed,30 August 2017 (Time 08:09 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 714នាក់)


កំពត ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសារ​ត្រូវ​រថយន្តបុក​ពីក្រោយ ខណៈ​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ហើយ​បត់​ឆ្លងផ្លូវ​មិន​ឲ្យ​សញ្ញា​ត្រឹមត្រូវ ទើប​ត្រូវ​រថយន្ត​បើក​មក​ពី​ក្រោយ​ព្រលះ​ប្រាវ​តែម្តង​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨​ខែ​សីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ក្លោងទ្វារ​ច្រក​ចូក​ផ្លូវ​វាង​ក្រុង ស្ថិតក្នុង​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្ត​កំពត រវាង​ម៉ូតូ​C125​និង​រថយន្ត​ម៉ាក​RANGER​ក្នុង​ទិសដៅ​ស្របគ្នា​។​

​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ប្រភព​ជាច្រើន​បានឲ្យដឹងថា មុន​ពេល​ប៉ះទង្គិច​គ្នា​ដ៏​ធ្ងន់ធ្ងរ​នេះ គេ​ឃើញ​បុរស​និង​ស្ត្រី​ចំណាស់​ដែល​ជា​ជនរងគ្រោះ ជិះ​ម៉ូតូឌុប​គ្នា ម៉ាក​C125​ពណ៌​ខ្មៅ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​ជនរងគ្រោះ ក៏​បាន​បត់​ចូល​ច្រក​ក្លោងទ្វា​រវាង​ក្រុង​ដោយ​មិន​បាន​បើកភ្លើង​សញ្ញា​សម្គាល់​ឡើយ គាប់​ជួន​រថយន្ត​ម៉ាក​RANGER​បើក​ពីក្រោយ​ស្រប​ជាមួយ​ម៉ូតូ ក៏​វាក់​អើុចា​ប់​ហ្វ្រាំង​មិន​ទាន់​ទើប​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស និង​ស្ត្រី​ចំណាស់ ខាងលើ​ខ្ទាត​បើុង​ដូច​ស្លឹកកណ្តប ហើយ​បុរស​ចំណាស់​ជា​អ្នកបើកបរ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​ស្ត្រី​ចំណាស់​រួម​ដំណើរ​រងរបួស​ជា​ទម្ងន់ រីឯ​ម៉ូតូ​ក៏​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​ផង​ដែរ​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ សមត្ថកិច្ច​បាន​បញ្ជាក់​ថា គឺ​ផ្តើម​ដោយ​អ្នកបើកបរ​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន ពោល​គឺ​បត់​ឆ្វេង​ដោយ​មិន​បាន​ប្រាប់​សញ្ញា ថែម​ទាំង​បត់​ទាំង​បង្ខំ​ទើប​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​បែប​នេះ​។​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា គឺ​ប្តី​ឈ្មោះ ថេង ទី អាយុ​៦៤​ឆ្នាំ ស្លាប់​ភ្លាមៗ​នៅ​ចំណុច​កើតហេតុ និង​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ មុយ អូន អាយុ​៦២​ឆ្នាំ​របួសធ្ងន់ ជនរងគ្រោះ​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត ជនរងគ្រោះ​ជិះ​ម៉ូតូ​ឌុប​គ្នា ម៉ាក​C125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​2016​ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-7601 ។ ចំណែក​រថយន្ត បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​រួច​ក៏​បន្ថែម​ល្បឿន​មក​កាន់​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅក្នុង​ក្រុង​កំពត ប៉ុន្តែ​ប៉ូលិស​តាម​រក​ឃើញ​ហើយ គឺ​រថយន្ត​ម៉ាក​RANGER ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-7918​ដែល​មាន​ម្ចាស់​ឈ្មោះ ឡេង វណ្ណី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​បច្ចុប្បន្ន សព​បុរស​ចំណាស់​ត្រូវ​កូនចៅ​ដឹក​ទៅកាន់​លំនៅដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដាចើ​ញាតិក៏​បាន​ដឹក​ទៅ​សង្គ្រោះ​អាយុជីវិត​នៅក្នុង​មន្ទីរពេទ្យ​ភ្លាមៗ​។​រីឯ​មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​ក៏​បញ្ជូន​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត សម្រាប់​ដោះស្រាយ​គ្នា​នា​ពេល​ក្រោយ​៕ ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ