ប្រជាពលរដ្ឋ៖តាំងពីអាជ្ញាធរក្រុងប៉ោយប៉ែតទទួលការផលិតនិងចែកសំបុត្រចូលទឹកដីថៃហ្វ្រីមកម៉ាស៊ីនខួចមិនចេះតិចដង
ខេត្តបន្ទាយមានជយ័ ៖ សេចក្តីរាយការបានឲ្យដឹងថា ៖បន្ទាប់ពីអាជ្ញាធរក្រុងប៉ោយប៉ែតទទួលការផលិតនិងចែកសំបុត្រចូលទឹកដីថៃហ្វ្រីមកនោះគឺមានការរអាក់រអួលក្នុងការចែកនិងខ្វះមុខខ្វះក្រោយជាច្រើនលើកច្រើនសារដោយយកលេះថាម៉ាស៊ីនផលិតសំបុត្រខួច។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧ការចែកសំបុត្រចូលទឹកដីថៃជូនដល់អាជីវករនិងកម្មករមានការអាក់ខានរហូតទៅដល់ពីដងឯណ្ណោះ។នាព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០១៧នេះនៅតែបន្តចែកសំបុត្រខ្វះដដែរគឺចែកសំបុត្របានតាំងពីព្រឹកព្រលឹមរហូតមកដល់វេលាម៉ោងជាង៩ក៏ត្រូវអស់ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាអាជីវករ កម្មករមានការខឹងសម្បាជាខ្លាំងទៅលើអាជ្ញាធរក្រុងប៉ោយប៉ែត ខណៈដែលចែកសំបុត្រមិនគ្រប់គ្រាន់ជាច្រើនលើកនិងច្រើនសារធ្វើឲ្យពួកគាត់មានការអាក់ខានក្នុងការប្រកបមុខរបទទួលទាននៅក្នុងទឹកដីថៃ។
ជុំវិញរឿងខាងលើនេះដែរអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោកអភិបាលក្រុងទើបតែឡើងកាន់តំណែងថ្មីនោះទេដោយមិនមានលេខទូរសព្ទ័។
បន្ទាប់មកក៏ខលទៅមន្ត្រីសាលាក្រុង មន្ត្រីសាលាក្រុងបានឲ្យដឹងថា៖ទាក់ទិនទៅនឹងបញ្ហានេះដែរខាងសាលាក្រុងមិនបានដឹងទេ សូមទាក់ទងទៅជំនាញទៅគឺចៅសង្គាត់ក្រុងប៉ោយប៉ែតតែម្តង។
ជាមួយគ្នានេះដែរចៅសង្គាត់ក្រុងប៉ោយប៉ែតប្រាប់តាមទូរសព្ទ័ឲ្យដឹងថា ៖ ជុំវិញរឿងចែកសំបុត្រនេះខាងសង្គាត់មិនពាក់ពន្ឋ័នោះទេគឺខាងសាលាក្រុងប៉ោយប៉ែតទេជាអ្នករៀបចំ។
ពាក់ពន្ឋ័ទៅនឹងរឿងខាងលើនេះដែរមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា៖ជុំវិញការដែលចែកសំបុត្រមិនគ្រប់គ្រាន់នេះមិនពាក់ពន្ឋ័ទៅនឹងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នោះទេគឺខាងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍បានត្រឹមតែចែកឲ្យតែប៉ុណ្ណោះ។
មន្ត្រីនគរបាលអន្តោប្រវេសន៍បានបន្តថា៖ពួកគាត់មានការលំបាកខ្លាំងណាស់នៅពេលដែលចែកសំបុត្រអស់ធ្វើឲ្យអាជីវករនិងកម្មករចូលទៅទឹកដីថៃមានការកកស្ទះបែបនេះ។
ពួកគាត់បានបញ្ជាក់ថា ៖ នៅពេលជិតអស់សំបុត្រគឺពួកកាត់បានខលផ្តល់ព័ត៌មានជូនដល់សាលាក្រុងតែការខលនោះជូនកាលលើកជូនកាលបិតទូរសព្ទ័តែម្តងធ្វើឲ្យពួកគាត់ដែលប្រចាំការនៅទីនេះមានការលំបាក ។
សូមបញ្ជាក់ដែរថា៖បន្ទាប់ពីអស់សំបុត្រធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងកកស្ទះជាខ្លាំងហើយខណៈនោះក៏មានការជួយសំរួលចរាចរណ៍និងអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ រហូតមកដល់វេលាម៉ោងប្រមាណជិត១១ទើបឃើញមានប្រជាការពារភូមិម្នាក់និងបុរសវយ័ក្មេងម្នាក់បានជិះម៉ូតូយកសំបុត្រមកឲ្យបានធ្វើឲ្យក្រុមអាជីវករនិងកម្មករដណ្តើមគ្នាដូចមាន់ចឹកស្រូវអញ្ជឹង៕