ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០១៧នេះ នៅទីបញ្ជាការកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យមានរៀបចំពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ជំនួសលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ អតីតៈមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យត្រូវផ្ទេរភារកិច្ចជានាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតែងតាំងលោកវរៈសេនីយ៍ទោ ប៊ុន ណាំអៀង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងយោធពលខេៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការ ចូលរួមពីលោក លោកស្រី មន្ត្រីរាជការ មន្ទីរជំវិញខេត្ត កងកម្លាំងប្រដាប់ងាវុធនិងភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ផងដែរ។ នៅក្នុងឱកាសនោះដែរលោក សួន បវរ អភិបាលខេត្តបន្ទាយជ័យបានប្រសាសន៍កោតសសើរចំពោះកងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ការពារសណ្តាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋនិងប្រទេសជាតិនិងជួយអន្តរាគមន៍ដល់បងប្អូនប្រជពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់និងខ្យល់កន្ត្រាក់ជួយប្រមូលផលកសិកម្មជូនប្រជពលរដ្ឋ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ណែនាំដល់មេបញ្ជាការនិងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ដែលបំពាក់ឋានន្តរស័ក្តិនិងតែងតាំងទទួលភារកិច្ចថ្មីត្រូវយកចិត្តទុកដាក់ចំពោះការងារអង្គភាពនិងកងកម្លាំងអនុវត្តន៍ការងារអោយមានប្រសិទ្ធិភពខ្ពស់។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានផ្តាំផ្ញើរដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ត្រូវលុបបំបាត់បទល្មើស មានគ្រឿងញៀន ចោលួច ចោប្លន់បំផ្លាញព្រៃឈើ ល្បែងស៊ីសង ក្រុមបងតូចបងធំ ដើម្បីការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋនិងភូមិ-ឃុំមានសុវត្ថិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ