ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់ ដោយសារ​រថយន្ត​ពីរ​គ្រឿង​ព្រលះ​គ្នា​ពេញទំហឹង​
Mon,28 August 2017 (Time 07:52 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 749នាក់)


កំពត ៖ យ៉ាងហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​ពីរ​នាក់​ទៀត​រងរបួស​យ៉ាងតំណំ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​ព្រះសីហនុ កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៧​ខែ​សីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​សាលាឃុំ​បឹង​ទូក ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

ដោយ​ស្រង់​តាម​សំដី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​នេះ គឺ​បាន​កើតឡើង​ខណៈពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ដោយ​រថយន្ត​អ្នកស្លាប់​និង​របួស ម៉ាក​កូរ៉េ​ពណ៌​ខៀវ​ចំណុះ​មួយ​តោន​កន្លះ​គ្មាន​ស្លាក​លេខ ដែល​មាន​មនុស្ស​ជិះ​បី​នាក់​រួមមាន ថៅកែ​ម្នាក់ តែ​កុង​ម្នាក់​និង​ព្រូ​រថយន្ត បាន​ធ្វើដំណើរ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មកដល់​កន្លែងកើតហេតុ​រថយន្ត​ខាងលើ​ក៏​បាន​ជែង​ជាមួយ​រថយន្ត​មួយ​គ្រឿង​ផ្សេងទៀត ដែល​បើកបរ​ស្របគ្នា​ទើប​ជ្រុល​ទៅ​បុក​ចំ​ពី​ផ្នែក​ចំហៀង​មុខ​ខាងឆ្វេង​រថយន្ត​ម៉ាក​ហីុយ៉ាន់ដាយ​ពណ៌​ស​ដែល​បើកបរ​ពី​កើត​ទៅ​លិច ទិសដៅ​បញ្ច្រាស់ បណ្តាលឲ្យ​រថយន្ត​កូរ៉េ​ពណ៌​ខៀវ​ក្រ​ពិត​មុខ ហើយ​មនុស្ស​ក្នុង​រថយន្ត​ស្លាប់​និងរ​បួស​គ្មាន​សល់​ម្នាក់​ឡើយ​។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយពី​មាន​ការប៉ះទង្គិច​គ្នា ម្ចាស់​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពេល​ដឹង​ថា ភាគី​រថយន្ត​កូរ៉េ​ស្លាប់​និង​រងរបួស​ធ្ងន់ ក៏​បើកទ្វារ​ឡាន​ដាក់​មេ​ប្រូច​បាត់​តែ​ម្តង ប៉ុន្តែ​សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​ដឹង​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​ហីុយ៉ាន់ដាយ​ហើយគឺ​ឈ្មោះ ញៀន ស្តើង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​ដោយឡែក​ភាគី​រថយន្ត​កូរ៉េ​ពណ៌​ខៀវ​ដែល​ជា​រថយន្ត​បង្ក​មាន​គ្នា​បី​នាក់ ទី​១. ឈ្មោះ ង៉ែត ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ ជា​ម្ចាស់​រថយន្ត មាន​ទីលំនៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុង​-​ខេត្ត​កែប ទី​២.​ឈ្មោះ សុខ នៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ រងរបួស​ធ្ងន់ និង​ទី​៣.​ឈ្មោះ សុខ ពៅ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ព្រូ​រថយន្ត មាន​ទីលំនៅ​ក្នុង​ភូមិ​បុះ​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត របួសធ្ងន់ ហើយ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ នៅ​ឯ​មន្ទីរពេទ្យ​ផង​ដែរ​។​

ក្រោយ​ពី​វាស់វែង​មធ្យោបាយ​ពាក់ព័ន្ធ ត្រូវបាន​ប៉ូលិស​នាំយក​ទៅ​រក្សាទុក​ក្នុង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​សម្រាប់​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ក៏​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដឹក​ទៅ​គេហដ្ឋាន​ដើម្បី​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ណា​រិទ្ធ​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ