ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
គេ​សង្ស័យថា​លោក​មេបញ្ជាការ​លេខ 405 ជាអ្នក​បើ​កដៃ​ឲ្យ​ឈ្មួញ​ប្រមូល​ឈើ​ក្រញូង​
Sun,27 August 2017 (Time 05:23 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 670នាក់)


ព្រះវិហារ ៖ លោក រៀម ខេ​ត មេបញ្ជាការ​វរ​: សេនា​តូច លេខ 405 ការពារ​ព្រំដែន​កម្ពុជា​ថៃ​ត្រូវបាន​គេ​សង្ស័យថា ជា​អ្នក​បើក​ភ្លើង​ខៀវ អោយមាន​ការប្រមូលទិញ និង​គៀងគរ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​លួច​កាប់​ឈើ​ក្រ​ញ៉ួង​នៅ​ប្រទេស​ថៃ​។​

​ខេត្ត​ព្រះវិហារ មាន​សេចក្តីរាយការណ៍​ពី​ស្រុក​ជាំ​ក្សាន្ត​បានអោយដឹងថា សព្វថ្ងៃ​ការប្រម៉ូលទិញ​ឈើ​ក្រ​ញ៉ូង​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​សមរភូមិ​មុខ​ទិស​ទី 1 កំពុងតែ​មាន​ភាព​គគ្រឹក​គ្រេង​និង​បើកដៃ​អោយ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​ក្រ​ញ៉ូង​នៅក្នុង​ប្រទេស​ថៃ​ថៅកែ​ឈើ​ក្រ​ញ៉ូង​ដែល​កំពុង​ធ្វើ​សកម្មភា​ព​ខាងលើ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ គឹម ប៊ុន​ស្រួច​ជា​មេ​ឈ្មួញ​រកស៊ីឈើ​ក្រ​ញ៉ូង​ជាច្រើ​នឆ្នាំ​មកហើយ ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី 24 ខែ​សីហា​ឆ្នាំ 2017 នៅ​ចំនុច​ច្រក​រង្វង់​មូល​ម្លប់​ព្រីង​ស្ថិត​ភូមិ​ឈើទាល​គង​ឃុំ​ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ​មាន​កម្មករ​សំពាយ​ឈើ​ក្រ​ញ៉ូង​ប្រ​ម៉ានជាង 60 នាក់​ដែល​ស្ពាយ​ឈើ​មក​លក់​អោយ​ឈ្មួញ​ខាងលើ​ដោយ​មិន​មាន​ការរំខាន​ពី​មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​ភូមិសាស្ត្រ​ខាងលើ​នោះឡើយ​។​

​សេចក្តី​រាយ​រា​ការណ៍​ដដែល​នោះ​បាន​អោយដឹងទៀតថា ឈើ​ក្រ​ញ៉ូង​ខាងត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ​និង​តាម​រថយន្ត​យក​មក​ស្តុប​ទុក​នៅ​នុច 95 (​ជា​ចំនុច​បរិវេន​បញ្ជាការ​រដ្ឋា​ន​អង្គរ​)​ស្ថិត ភូមិ ស្រអែម​ខាងជើង​និង​ភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​មុនពេល​គេ​ដឹក​ជញ្ជូន​យក​ទៅ​ប្រទេស​វៀតណាម​។​

​ពលរដ្ឋ​លើកឡើងថា បើ​មិន​មាន​ការឃុបខិត​ពី​មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​ភូមិសាស្ត្រ​ខាង​លើក៍​ដូចជា​លោក រៀម ខេ​ត​
​ដែល​ជា​មេបញ្ជាការ​ផង​នោះ​បទល្មើស​ឈើ​ក្រ​ញ៉ូង​មិន​អាច​ប្រព្រិត្ត​បាន​ជា​ដាច់ខាត​។​

​ពាក់​ពន្ធ​ការចោទប្រកាន់់ថា​លោក រៀម ខេ​ត មេបញ្ជាការ​វរ​:​សេនា​តូច លេខ 405 ការពារ​ព្រំដែន ជា​នាក់​បើកដៃ​អោយ​ពលករ​ខ្មែរ​ចូល​ទៅ​លួច​កាប់​ឈើ​ក្រ​ញ៉ូង​ខុសប្បាប់​នៅ​ប្រទេស​ថៃ​និង​អោយ​មាន​ការប្រម៉ូល​ទិញផង​នោះ​បាន​អោយ​ក្រុមការងារ​ដឹងថា​ចំពោះ​ករណី​ខាងលើ​លោក​មិន​បានដឹង​ទេ​ហើយ​ភូមិសាស្ត្រ​នោះ​លើ​ក៏​មិនមែន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​លោក​ដែរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ