កំពត ៖ ជនសង្ស័យដែលជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួនបីនាក់ ត្រូវសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចុះបង្ក្រាបបានទាំងសំបុក ដោយដកហូតវត្ថុតាងថ្នាំញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែរ។ប្រតិបតិ្តការឈានទៅការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ គឺអនុវត្តន៍តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក មុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ផងទើបនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៧នេះកម្លាំងអន្តរាគមន៍ ឈុតខ្មៅរបស់ស្នងការដឹកនាំដោយលោក លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះបង្ក្រាបទីតាំងលួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែងនៅចំណុច ភូមិក្រាំង សង្កាត់ក្រាំងអម្ពិល ក្រុង-ខេត្តកំពត។ក្នុងប្រតិបតិ្តការខាងលើ សមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យបីនាក់និងដកហូតវត្ថុតាង ម្សៅក្រាមពណ៌ស ចំនួន៤កញ្ចប់ ក្នុងនោះមានធំ២កញ្ចប់ តូច២កញ្ចប់ រួមនឹងឧបករណ៍ សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។លោកលក ញ៉ាវ បានបញ្ជាក់ថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធគ្រឿងញៀនទាំងបីនាក់រួមមាន៖ ទី១.ឈ្មោះ ឃឹម អេន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិក្រាំង សង្កាត់ក្រាំងអម្ពិល ក្រុងកំពត (ជួញដូរ និងប្រើប្រាស់គ្រឿងញៀន) ទី២.ឈ្មោះ ស៊ាន សានិត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិព្រៃតុម្ព ឃុំព្រៃតុម្ព ស្រុកទឹកឈូ ខេត្តកំពត (ជួញដូរ និងប្រើប្រាស់គ្រឿងញៀន)និងទី៣.ឈ្មោះ ចាន់ ផល្លា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិព្រៃតុម្ព ឃុំព្រៃតុម្ព ស្រុកទឹកឈូ (ជួញដូរនិងប្រើប្រាស់គ្រឿងញៀន)។បច្ចប្បន្ន ជនសង្ស័យទាំងបីនាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមនីតិវិធីហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ