កម្លាំងសមត្ថកិច្ចចំរុះខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនជាតិចិនចំនួន២១៤នាក់នៅជាប់របងកាស៊ីណូផ្កាយ៥ពាក់ពន្ឋ័ករណីជំរិតទាប្រាប់ឆ្លងដែនតាមប្រពន្ឋ័VOIP
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០១៧នេះកម្លាំងនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលការពារព្រំដែនគោកលេខ៩១១និងមានការសម្របសម្រួលពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការឆែកឆេរផ្ទះជួល២កន្លែងនៅជាប់មាត់អូរព្រំដែនកម្ពុជា-ថៃជាប់របងកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័។
ការចុះប្រតិបត្តិការឆែកឆេរនេះដែរ កម្លាំងសមត្ថកិច្ចបានរកឃើញនូវជនជាតិបរទេសប្រុសស្រីជាច្រើននាក់ដែលជាប់ពាក់ពន្ឋ័ទៅនឹងករណីជំរិតទាប្រាប់ឆ្លងដែនតាមប្រពន្ឋ័(VOIP) និងស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជាក៏ឈានដល់ការបង្ក្រាបនិងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចាប់ពីវេលាម៉ោង៨ព្រឹករហូតដល់ម៉ោង១រសៀលថ្ងៃទី២ខែសីហាឆ្នាំ២០១៧បានចំនួន២១៤នាក់ក្នុងនោះមានស្រីចំនួន៣២នាក់ផងដែរ ។
ក្រោយចាប់ឃាត់ខ្លួនជនជាតិចិនខាងលើកម្លាំងសមត្ថកិច្ចរឹបអូសបាននូវវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធទៅនឹងល្បែងស៊ីសង(Online)ជំរិតទាប្រាប់ឆ្លងដែនតាមប្រពន្ឋ័(VOIP)។ក្រោយពីបង្ក្រាបកម្លាំងសមត្ថកិច្ចបានចាប់បញ្ជូនជនបរទេសប្រុស ស្រីទាំង២១៤នាក់រួមនឹងវត្ថុតាងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ខេត្តសៀមរាបដើម្បីរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕