ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពិធី​សម្ភោ​ធ​អាគារ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​ប៉ៃលិន​និង​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ថ្មី​
Thu,06 July 2017 (Time 09:12 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 587នាក់)


ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នា​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន បាន​ថ្លែង​នា​ឱកាស​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​ថ្មី និង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រា ស់​អាគារ​រដ្ឋបាល​ថ្មី របស់​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ត​ប៉ៃលិន សូម​ឱ្យ​ប្រធាន​មន្ទីរ និង​មន្ត្រីរាជការ ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រ ង​របស់លោក ត្រូវតែ​មាន​សាមគ្គីភាព​ផ្ទៃក្នុង យកចិត្តទុកដាក់​បំពេ​ញ​ការងារ ពិសេស​ប្រធាន​មន្ទីរ​ត្រូវតែ​បែងចែក​ការងារ ឱ្យ​មាន​តុល្យភាព ដោះស្រាយ​បញ្ហា​ឱ្យបាន​ល្អ​កុំឱ្យ​មន្ត្រីក្រោមឱវាទ​មាន​សតិអារម្មណ៍ បង្កើត​ជា​ការ​គុំគួន​គ្នា ធ្វើឱ្យ​ប្រេះឆា​ក្នុង​មន្ទីរ ។ ម្យ៉ាងវិញទៀត ប្រធាន​ម ន្ទីរ​ដែល​ទើប​តែងតាំង​ថ្មី ត្រូវមាន​ការរៀនសូត្រ និង​ដក​ពិសោធន៍​ពី​គ្នា​ទៅវិញទៅមក ដើម្បី​បំរើ​សេវា​ជូន​ក្រុមហ៊ុន និង​អតិថិជន​ឱ្យ​មាន​ការជឿ ទុកចិត្ត មកលើ​មន្ទីរ​របស់​ខ្លួន ។​

​ឯកឧត្តម រដ្ឋមន្ត្រី​ក៏​បាន​សន្យាថា នា​ថ្ងៃ​ខាងមុខ នឹង​ជំរុញឱ្យមាន​សេវា​អ៊ិន​ធើ​ណែ​ត ទៅ​ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​គ្រប់​ទី​ក ន្លែ​ង ពោល​គឺ​គ្រប់​ភូមិ​ឃុំ​ទាំងអស់ ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ងាយស្រួល​ឱ្យ​ប្រជាពលរដ្ឋ មាន​ការយល់ដឹង​ពី​ព័ត៌មាន​ផ្សេងៗ និង​ចំណេញ ពេលវេលា ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាព​ក្រី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល ។ ឯកឧត្តម​ក៏បាន​រំលឹក​ផង​ដែរ កាលពី​សម័យមុន នៅតាម​តំបន់​មួយចំនួន​គ្មាន​សេវា​អ៊ិន​ធើ​ណែ​ត និង​សេវា​ទូរស័ព្ទ​ប្រើប្រាស់​ទេ តែ​បច្ចុប្បន្ន​គឺ​មាន​គ្រប់​គ្នា ហើយ​ក្នុង​ម្នាក់ៗ​ប្រើ​ចាប់ពី​ពីរ​ទៅ​បី​ប្រ ព័ន្ធ​ឯណោះ ដើម្បី​ងាយស្រួល​ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា នេះ​ហើយ​គឺជា​សម័យ​បច្ចេកវិទ្យា​ទំនើប ។​

​ជាមួយគ្នា ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន ក៏​បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ថ្មី ត្រូវ​យកចិត្តទុកដាក់​បំ ពេញ​ការងារ​តាម​តួនាទី និង​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៣​របស់​រាជរដ្ឋាភិបាល ពិសេស​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃ​ក្នុង​ខេត្ត ត្រូវ​រាយការណ៍​មក​គណៈបញ្ជាការ​ឯកភាព​ខេត្ត បើ​មាន​បញ្ហា​ខុស​ពី​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ទូរគមនាគមន៍ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោកស្រី កើត ស៊ី​ធា​ម អតីត​អនុប្រធាន ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ត​ប៉ៃលិន ជំនួស​លោក ហ៊ុយ សារិន ដែល​ត្រូវ​ចូលនិវត្តន៍ និង​បាន​សម្ពោធ​អាគារ​ថ្មី ដែល​សាងសង់​ពី​បេតុង មាន​កំពស់​២​ជាន់ ដំបូល ប្រក់​ក្បឿង បណ្តោយ​២៣​ម៉ែត្រ ទទឹង​១២​ម៉ែត្រ ផ្ទៃក្រឡា​ស្មើនឹង​២៧៦​ម៉ែត្រការ៉េ ចែកចេញ​ជា​៩​បន្ទប់ និង​ចំណាយ​អស់​ទឹកប្រាក់​ចំនួន​៨០០​លាន​រៀល ដោយ​ចំណាយ​ពេល​ជិត​១​ឆ្នាំ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ