មានការប្រតិកម្មយ៉ាងខ្លាំងពីអ្នកសារព័ត៌មាន បន្ទាប់ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បង្គាប់ឱ្យលោកអភិបាលរងខេត្តដេញអ្នកកាសែតចេញពីអង្គប្រជុំ
ខេត្តប៉ៃលិន ៖ បន្ទាប់ពីលោក ធូ ភា អភិបាលរងខេត្តប៉ៃលិនបានដេញអ្នកយកព័ត៌មាន ក្នុង នោះមានអ្នកព័ត៌មានទូរទស្សន៍ខេត្តចំនួន២នាក់ និងភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មីម្នាក់ មិនឲ្យស្តាប់ការបកស្រាយរបស់ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត ក្រោយពីមានការលើកឡើងពីចំណុចអវិ ជ្ជមានមួយចំនួនរបស់មន្ត្រីនគរបាលយុត្តិធម៌ខេត្តប៉ៃលិន ដោយកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា អយ្យការសាលាដំបូងខេត្តប៉ៃលិនបើកកិច្ចប្រជុំជាមួយមន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពលោ ក កើត សុធា អភិបាលខេត្តប៉ៃលិន លោក ធូ ភា អភិបាលរងខេត្ត លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោក សុទ្ធ សំអោក ចៅក្រមសាលាដំបូង តំណាងលោក លាង សួគ៌ ប្រធានសាលាដំបូងខេត្ត លោក ឃុត ណារី តំណាងអង្គការសហប្រជាជាតិ(UN) ផ្នែកសិទ្ធមនុស្សនៅកម្ពុជា ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងមន្ត្រីនគរបាលបាលយុត្តិធម៌យ៉ាងច្រើនកុះករ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងពិធីប្រជុំនោះ គេសង្កេតឃើញមន្ត្រីនគរបាលយុត្តិធម៌តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត បានលើកឡើងអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការដោះលែ ងជនសង្ស័យ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ព្រមទាំងបញ្ហាមួយចំនួនទៀត ឱ្យលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការបកស្រាយ ដើម្បីងាយស្រួលដល់មន្ត្រីនគរបាលយុ ត្តិធម៌យកទៅអនុវត្តន៍ ឲ្យសមស្របទៅតាមនីតិវិធីច្បាប់ ។
ប្រភពបន្តទៀតថា ប៉ុន្តែអ្វីដែលអ្នកយកព័ត៌មានខាងលើទទួលបាននៅរសៀលនេះ គឺជាសំនួរដែលមន្ត្រីនគរបាលយុត្តិធម៌ បានចោទសួរទៅលោកព្រះរាជអាជ្ញាតែប៉ុណ្ណោះ ។
ចំណែកចម្លើយដែលព្រះរាជអាជ្ញា ត្រូវឆ្លើយតបវិញនោះ គឺអ្ន កយកព័ត៌មានមិនបានទទួលនោះទេ ព្រោះលោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានហាមមិនឲ្យអ្នកយកព័ត៌មានស្តាប់ការបកស្រាយនោះឡើយ ដែលខុសពីការប្រជុំលើកមុនៗ ។ ជាមួយគ្នានេះដែរក៏មានមន្ត្រីនគរបាលយុត្តិធម៌មួយចំនួន មានការអក់អន់ស្រពន់ក្នុងចិត្តយ៉ាងខ្លាំង ចំពោះការដេ ញចេញ របស់លោក ធូ ភា អភិបាលរងខេត្តនេះ គឺជាការ បិទសិទ្ធិសេរីភាពសារព័ត៌មានធ្ងន់ធ្ងរ ព្រោះអ្នកសារព័ត៌មាន ត្រូវការស្តាប់ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដឹងពីការអនុវត្តន៍ច្បាប់របស់មន្ត្រីនគរបាលយុត្តិធម៌ ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក ធូ ភា អភិបាលរងខេត្ត បានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀ លថ្ងៃដដែលនេះថា មិនមែនជាការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានចូលរួមថតនោះឡើយ គឺជាសំ ណូមពររបស់លោកព្រះរាជអាជ្ញា ឱ្យខាងលោកស្នើសុំអ្នកសារព័ត៌មានចេញក្រៅបន្តិច ព្រោះថាមានការងារខ្លះលោកព្រះរាជអាជ្ញាចង់បកស្រាយលំអិតជូនដល់នគរបាលយុត្តិធម៌ ដោយខ្លាចក្រែងអ្នកសារព័ត៌មានយកទៅបកស្រាយខុស ទើបឱ្យខាងសារព័ត៌មានចេញទៅរង់ចាំនៅខាងក្រៅបន្តិច លុះចប់សព្វគ្រប់ហើយ អាចឱ្យចូលរួមស្តាប់ដូចធម្មតាឡើងវិញ ៕