សមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសជាច្រើនម៉ែតគូប ដែលឈ្មួញលាក់ទុកនៅភូមិចាអ៊ុង និងភូមិ ចាអ៊ុងកោង ឃុំ ចាអ៊ុង ស្រុកអូរជុំ
ក្រោយពីបានចុះផ្ដិតយកពត៌មាន ដែលប្រជាពលរដ្ឋនៅក្នុង ភូមិចាអ៊ុង និងភូមិ ចាអ៊ុងកោង ឃុំ ចាអ៊ុង ស្រុកអូរជុំ ខេត្ដរតនគិរី បានរាយការមកថា មានគំនរឈើប្រណិត ជាច្រើនដែលក្រុមឈ្មួញឈើ ដឹកយកមកលាក់ ទុកជាច្រើនគំនរ ស្ថិតនៅក្នុងចំការស្វាយចន្ទី នៅមុខ ប៉ុស្ដិ៍ នឹងចំហ៊ាង ប៉ុស្ដិ៍ប៉ូលីស មូលដ្ឋាន ឃុំចាអ៊ុង មក ក្រុមការងារអ្នកយកពត៌មានយើង បានចុះទៅផ្ដិតយករូបភាព និងបានរាយការជូន សមត្ថកិច្ច គ្រប់ជំនាញ អស់រយៈពេលពីថ្ងៃ ហើយបានឃ្លាំមើលអស់រយៈពេលពីថ្ងៃមកនោះ ពេលនេះកំលាំងអវុធហត្ថ ដែលដឹកនាំដោយលោក ឃី សុខា បានដឹកនាំកំលាំងចុះទៅបង្ក្រាប់ហើយ នៅវេលាម៉ោង ២ ,៣៥នាទីរសៀល ថ្ងៃទី២៧ ,០៧,២០១៧នេះ ហើយក៏បានរឹបហូសយកឈើទាំងនោះ ទៅរក្សាទុកនូវជំនាញ ដើម្បីធ្វើការវាស់វែង និងស្រាវជ្រាវរកម្ចាស់ឈើយកចាត់ការតាមនិតិវិធីច្បាប់ ជាបណ្ដោះអាសន្ន ឈើប្រណិតទាំងអស់ដែលរឹបអូសបាន មានចំនួន ៧៣ កំណាត់ ប្រភេទ ឈើប្រណិត លាំងឃ្លុំ ជាម៉ៃតាប់ ដែលមានមុខកាត់ ចាប់ពីមុខ ២៥ ,30 រហូតដល់មុខ៦០ ឡើងទៅ និងមានប្រវ៉ែងចាប់ពី ២ម៉ែត នឹង៣ម៉ែតឡើងទៅ ខ្នាតឈើទាំងអស់សិតតែជាប្រភេទឈើកំម៉ងទៀតផង។
បងប្អូនប្រជាពលរដ្ឋដែលនៅជិតទីតាំងនោះ បានបង្ហើបប្រាប់ទៀតថា កន្លែងទីតាំងស្តុបឈើនូវភូមិឃុំខាងលើនេះ មិនមែនទើបតែមាននោះទេ គឺមានរាប់ឆ្នាំមកហើយ ហើយពួកគាត់មិនដែលឃើញសមត្ថិច្ចណា ហ៊ានចុះទៅបង្ក្រាបនោះទេ នេះជាលើកទីមួយហើយ។
ពួកគាត់បានបន្តទៀតថា បើអស់លោកសមត្ថកិច្ច នឹងជំនាញ ថាមិនដែលដឹងថាមានឈើដឹកយកមកស្តុបទុក និង ដឹកជញ្ជូនចេញពីកន្លែងទីតាំងខាងលើនេះ ពួកគាត់មិនជឿទេ ព្រោះទីតាំងខាងលើនេះ មានជាយូឆ្នាំមកហើយ ហើយម្យាងទៀត ទីតាំងនេះ នូវចំពីមុខប៉ុស្ដិ៍ និងចំហ៊ាងប៉ុស្ដិ៍ នគរបាលមូលដ្ឋានឃុំ ចាអ៊ុង នេះតែម្ដង ៕