កម្លាំងសមត្ថ កិច្ចចំរុះ ចុះបង្ក្រាប ទីតាំង កន្លែង ស្តុប ឈើ របស់មេ ឈ្មួញ ឈើ ដុះស្លែ មានឥទ្ធិ ពលនៅ ស្រុក សំឡូត
ខេត្តបាត់ដំបង ៖ សមត្ថកិច្ច ចំរុះបាន ចុះបង្ក្រាប ទីតាំងឈ្មួញ ស្តុបឈើ ដ៍ធំចំនួនពីរ កន្លែងដែល ពួកគេ តែងតែដឹក ជញ្ជូនយក មកលាក់ ទុកដើម្បី យកទៅ ចែកបន្តរ ទៀតឬ ដាក់តាម រថយន្ត យកទៅ ខេត្តដែល ម៉ូយបាន កម្ម៉ង់ទុក។
កន្លងមក គេសង្កេត ឃើញរថយន្ត ដឹកឈើ យ៉ាង គគ្រឹកគ្រេង មិនដែល មានសមត្ថ កិច្ចឫមន្ត្រី ជំនាញ ណាហ៊ាន បង្ក្រាប ឡើយគឺ បើដៃឲ្យ រកស៊ី យ៉ាងរលូន រៀងរាល់ ថ្ងៃ ហើយកន្លែង សមត្ថកិច្ច កុំពុងធ្វើ ការចាប់ នេះផងដែរ បើតាមប្រភពពី ពលរដ្ឋ គាត់បាន និយាយថា ជាកន្លែង ដែលទិញ ឈើពី ពលរដ្ឋខ្មែរឆ្លងដែន ទៅទឹកដីថៃ ដើម្បីកាប់ ឈើប្រណិត ទាំងនោះថ្មីៗ នេះត្រូវ បានខាង សមត្ថកិច្ច ថៃបាញ់ និងចាប់ បានជា ច្រើននាក់ នៅច្រក ៤០០ក្នុង ទឹកដី ស្រុកសំឡូតនេះ។
នេះបើតាម ការលើក ឡើងរបស់ ពលរដ្ឋ បានឲ្យដឹង ទៀតថា អ្នករក ស៊ីទាំងនោះគេ ប្រហែល ជាមានខ្នង គេក្រាស់ៗ ណាស់ហើយ សូម្បីតែ សមត្ថកិច្ច មូលដ្ឋានក៍ មិនហ៊ាន ក្អកនឹងពួក គេដែល ពិសេសគឺ ខាងមន្ត្រី រដ្ឋបាល ព្រៃប្រចាំ នៅស្រុក សំឡូតនោះ តែម្តង។
សូមបញ្ជាក់ ផងដែរថា កាលពី ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៧ កម្លាំង សមត្ថកិច្ច ចំរុះបាន ធ្វើការចុះ បង្ក្រាបទី តាំងស្តុប ឈើចំនួន ពីរកន្លែងស្ថិតនៅ ស្រុកសំ ឡូត ខេត្តបាត់ ដំបងដឹក នាំកំលាំង ដោយ ឯកឧត្តម រស់សុខ ធឿន ប្រធាន ក្រុមការងារ ជំនាញ របស់គណៈ កម្មាការ ក្រសួង មហាផ្ទៃចុះ ពិនិត្យការ រក្សាសន្តិសុខ សណ្តាប់ ធ្នាប់ការ បង្កាទប់ ស្តាត់បង្ក្រាប បទល្មើស និងមានការ កសាងសំណង់ និងប៉ុស្តិ អាណាធិប តេយ្យនា នានៅតាម បណ្តាខេត្ត ជាប់ព្រំដែន បានសហ ការជាមួ យវរះ អង្គភាព ចំរុះក្នុង នោះមាន ការពារ ព្រំដែន គោគលេខ ៣១០ មន្ត្រីដែន ជំរកសត្វ ព្រៃភ្នំសំកុរ (បរិស្ថាន) កងរាជ អាវុអហត្ថ និងអធិ កាតដ្ឋាន ស្រុកសំឡូត ប៉ុស្តិនគរ បាលរដ្ឋ បាលនិង អជ្ញាធរ ឃុំតាតោត ទំនាក់ ទំនងច្រក៤០០ និងច្រក ពៀមតា កំលាំង សរុបចូល រួមមាន ៣២នាក់ ដែលមាន ការសម្រប សម្រួល ពីលោក ព្រះរាជ អាជ្ញាអម សាលាដំដូង ខេត្តបាត់ ដំបងផង ដែរ ។
ឯកឧត្ត រស់សុខ ធឿន បានប្រាប់ អ្នកយក ព័ត៌មាន យើងឲ្យ ដឹងថា ការចុះឆែកឆេរ នេះក្រោយ ពីមានសេច ក្តីរាយការ ណ៍ពីប្រ ជាពលរដ្ឋ ថាមាន បទល្មើសនិង នៅប៉ន្មាន ថ្ងៃមុននេះ មានពល រដ្ឋខ្មែរ យើងចូល ទៅកាប់ ឈើនៅទឹកដី ថៃត្រូវបាន គេដេញ ចាប់ទៀត ផងទើប កំលាំយើង ចុះប្រតិ បត្តការ នៅតំបន់នោះ ក្រោយពី ធ្វើការឆែក ឆេរផ្ទះ លោកស្រី ចាបសៀង អេងមាន ប្តីឈ្មោះ ធុកវណ្ណា ជាយោធា មានមុខ ងារជា អនុប្រធាន កងអនុ សេនា ធំទី១ រស់នៅ ភូមិវាល រលឹម រឹបអូស បានឈើ ប្រណិត ចំរុះ ជាង២ ម៉ែត្រគូប រថយន្ត ២គ្រឿង តែមិនបាន ឃាត់ខ្លួន ម្ចាស់ផ្ទះ ទេដោយ ឈើទាំងនោះ ជារបស់ ឈ្មោះជួបណូ ហៅចូវ ជាមន្ត្រីPM នៅខេត្ត បាត់ដំបង ។
ហើយនៅ ម៉ោង២និង ៣០នាទី រសៀល ថ្ងៃដដែល កំលាំងបាន ចុះបង្ក្រាប់ទីតាំងស្តុបឈើ មួយកន្លែង ទៀតស្ថិត នៅក្នុង ភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ហើយរឹប អូសបាន ឈើប្រ ភេទគ្រ ញូងចំនួន ចំនួន៧៦ ដុំស្មើនិង ៤៥០គីឡូក្រាម នឹងឈើនាង នួន៣៥ដុំ ព្រមទាំង ឈើធ្នុង ៤សន្លឹក សរុប ស្មើនិង កន្លះម៉ែត្រ គូបហើយ ចំណែក ម្ចាស់រត់ បាត់ស្រ មោលឈឹង។
ក្នងនោះ ផងដែរ ឯកឧត្តម រស់សុខ ធឿន ក៍បាន អំពាវនាវ ដល់ពល រដ្ឋខ្មែរ យើងសូម កុំអោយ ចូលទៅក្នុង ទឹកដីគេ ដោយខុស ច្បាប់ទៀត ជាដាច់ ខាតព្រោះជា ទង្វើខុស ច្បាប់គេ អាចធ្វើ បាបយើង គ្រប់ៗ ពេល។
បច្ចុប្បន្ន ឈើដែល កម្លាំងសម ត្ថកិច្ច ចំរុះបាន ធ្វើចាប់នោះ ត្រូវមន្ត្រី បរិស្ថានរក្សាទុក នៅស្នក់ការ រងចាំ កសាងសុំ ណុំរឿង បញ្ជូនទៅ តុលាការ ដើម្បី ចាត់ការតាម ផ្លូវច្បាប់៕