ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
យើង​ត្រូវ​រួម​គ្នា​ដាំ​ដើមឈើ​ឲ្យបាន​ច្រើន សម្រាប់​បម្រើសេវា​ទេសចរណ៍ធម្មជាតិ​
Wed,26 July 2017 (Time 05:04 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 895នាក់)


កែប ៖ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា ឆ្នាំ​២០១៧​នេះ ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​យ៉ាងកំហុ​គផង​នោះ រដ្ឋបាល​ខេត្ត​កែប ដឹកនាំ​ដោយ​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក្នុងនោះ​ក៏​មាន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ផងដែរ បាន​ប្រារព្វ​ពិធី រុក្ខ​ទិវា ៩​កក្កដា ដោយ​បាន​ដាំ​ដើមឈើ នៅតាម​ប្រប​មាត់សមុទ្រ សម្រាប់​លម្អ​មាត់​ឆ្នេរ​។​

​លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កែប បានឲ្យដឹងថា ក្នុង​ព្រឹក​នេះ​លោក​បាន​សំរិត​សំរាំង ដោយ​បាន​នាំយក​កូន​ឈើ​ចំនួន​១២០​ដើម ភាគច្រើន​ជា​ប្រភេទ​ដើម​ស្ងាវ មក​ដាំ​នៅតាម​សួនច្បារ​ប្រប​ឆ្នេរ​មាត់សមុទ្រ ចាប់​ពី​មុខ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត បន្ត​ដល់​ចំណុច​ផែ​ចាស់​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា ការងារ​ដាំ​កូនឈើ​នេះ​នឹង​ត្រូវ​អនុវត្តន៍​បន្តបន្ទាប់​ក្នុង​អំឡុង​ពេល​ខាងមុខ តាម​ទិសដៅ​ដ៏​ចម្បង​របស់​អាជ្ញាធរខេត្ត ដែល​ជានិច្ចកាល​បាន​នឹង​កំពុង​ជម្រុញ គ្រប់​ស្ថាប័ន អង្គភាព​ទូទាំង​ខេត្ត ត្រូវតែ​ខិតខំ​ចូលរួម​ស្តា​និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍ ឲ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង គឺ​តាមរយៈ​ការដាំ​ដើមឈើ​ឬ​រុក្ខជាតិ​ផ្សេងៗ​នេះឯង​។​

​ថ្លែង​សំណេះសំណាល ក្នុង​ពិធី​ប្រារព្វ​រុក្ខទិវា ៩​កក្កដា នេះដែរ លោក​កែន សត្ថា បាន​គូសបញ្ជាក់ថា កិច្ចការ​ដាំ​ដើមឈើ គឺជា​កាតព្វកិច្ច​របស់​ពលរដ្ឋ​គ្រប់ៗ​រូប ដោល​មិន​សំដៅ​តែ​លើ​អាជ្ញាធរ​ឬ​ជំនាញ​ឡើយ ។ យ៉ាងណាមិញ ការយក​ដើមឈើ ប្រភេទ​ស្ងាវ​មកដាំ​នៅ​ប្រប​មាត់ឆ្នេរ​បែបនេះ វា​ក៏​ជា​ប្រការ​ដ៏​សំខាន់​មួយ សម្រាប់​ជួយ​រង​សម្ពាធ​គ្រប់បែបយ៉ាង ពិសេស​រង នូវ​ឥទ្ធិពល​ខ្យល់​បោកបក់​ពី​លម្ហ​សមុទ្រ ហើយ ដើម​ស្ងាវ​មាន​អត្ថប្រយោជន៍​ក្នុងការ​ទប់ទល់​នឹង​គ្រោះធម្មជាតិ​ទាំងឡាយ ដោយ​ប្រភេទ​ឈើ​នេះ​ក៏​ធុន​នឹង​បរិយាកាស វា​មិន​ងាយ​ដួលរលំ​ដូចដើម​ឈើ​ឯ​ទៀត​នោះទេ ។​

​លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា ការដាំ​ដើមឈើ​កាន់តែ​ច្រើន​កាន់តែ​ប្រសើរ ព្រោះ​វា​ជារ​នាំ​ការពារ​មួយ​យ៉ាងសំខាន់ ក្នុង​ការជួយ​រេ​រាំង​កំ​ឲ្យមាន​គ្រោះធម្មជាតិ​យាយី​ដល់​ភូមិឋាន​របស់​លោក​អ្នក កត្តា​សំខាន់​មួយទៀត​សម្រាប់​អបអរ​បុណ្យ​សមុទ្រ​។​

​ដូច្នេះ​ការធ្វើ​ពិធី រុក្ខ​ទិវា ៩​កក្កដា​២០១៧ ពិតជា​បាន​ជួយ​ជម្រុញ​ដល់​វិស័យ​ទេសចរណ៍​ឲ្យមាន​និរន្តរភាព និង​មាន​សក្តានុពល​កាន់តែ​ខ្ពស់ ស្រប​ពេល​បច្ចុប្បន្ន​ខេត្ត​កែប ដ៏​បាន​ជាប់​ឈ្មោះ​ជា​ខេត្ត​មាន​និរន្តរភាព​បរិស្ថាន គឺ​ដី​ស្អាត ទឹកស្អាត ខ្យល់​ស្អាត ទៀតផង​។ យើង​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ទាំងអស់គ្នា ព្រោះ​ព្រៃឈើ​ជា​អនាគត​របស់​មនុស្សជាតិ​!​ព្រៃឈើ​បម្រើសេវា​ទេសចរណ៍​បែប​ធម្មជាតិ ដែល​យើង​ទាំង​គ្នា​ពុំ​អាច​មើលរំលង​វា​បានឡើយ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ