សមត្ថកិច្ចចំរុះចុះបង្ក្រាបល្បែងមាន់ជល់ឃាត់ខ្លួន អ្នកលេងជាច្រើននាក់ និងរឹបអូសបានម៉ូតូច្រើនគ្រឿង
ខេត្តប៉ៃលិន ៖ ក្រុមអ្នកវក់នឹងល្បែងមាន់ជល់ជាច្រើននាក់ បាននាំគ្នាស្ទុះរត់បាតជើ ងសព្រាត ដោយរត់កាត់វាលចំការដំឡូងមី អ្នកខ្លះផ្លោះរបង និងខ្លះទៀត ធ្លាក់ទឹកប្រឡាយផងដែរ ខណៈសមត្ថកិច្ចនគរបា លចំរុះ ឆ្មក់ធ្វើការបង្ក្រាប ។ តែអ្នកខ្លះទៀត មិនរត់គេចខ្លួន នោះទេ ដោយប្រគល់ខ្លួនឱ្យនគរបាលចាប់តាមសម្រួល ព្រោះស្តាយម៉ូតូរបស់ខ្លួន ដែលច តនៅក្បែរសង្វៀនមាន់ ។
ហេតុការណ៍ចុះបង្ក្រាបនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកូនភ្នំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយ ឃាត់ខ្លួនអ្នកញៀននឹងល្បែងជាច្រើននាក់ និងរឹបអូសបានម៉ូតូជាង២០គ្រឿង និងរថយន្ត១ គ្រឿង ។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមនគរបាលចំរុះព្រហ្មទណ្ឌកម្រិតស្រាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ និងក្រុមផ្សេងៗទៀតនៃស្នងការនគរបាលខេត្ត បានសហការគ្នាចុះឆ្មក់បង្ក្រាបប នល្បែងបញ្ជល់មាន់១កន្លែងខាងលើ ។ ប្រភពបន្តទៀតថា មុននឹងឈានដលការបង្ក្រាបនេះ ភ្នាក់ងារសំងាត់នៃនគរបាលខេត្ត បានស៊ើបអង្កេតត្រង់កន្លែងលេងល្បែងខាងលើអស់រយៈពេលជាយូរមកហើយ ដោយមានអ្នកខ្លះមកពីក្រុងប៉ៃលិន និងខ្លះទៀតមកពីស្រុកបវេល ខេត្តបាត់ដំបងផងដែរ ។ តែរកឱកាសមិនទាន់បាន ទើបអនុញ្ញាតិឱ្យពួកគេបន្តលេង យ៉ាងពពាក់ពពូននៅក្នុងព្រៃខាងក្រោយផ្ទះរបស់អ្នកភូមិម្នាក់ ។
ក្រោយពេលធ្វើការបង្ក្រាប ក្រុមនគរបាលចំរុះបានលើកម៉ូតូទាំងថ្មីចាស់ ដាក់លើរថយន្តដឹក រួចដឹកយកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត រង់ចាំធ្វើការដោះស្រាយ និងផា កពិន័យនៅពេលក្រោយ ។
សូមបញ្ជាក់ថា នគរបាលបានរឹបអូសបានម៉ូតូជាង២០គ្រឿង រថយន្ត១គ្រឿង មាន់ជ ល់ចំនួន៤ក្បាល ស៊ុំក្រុងមាន់ចំនួន៤ សង្វៀនបញ្ជល់មាន់១ឈុត រួមទាំងអ្នកញៀនល្បែង ជាច្រើននាក់ផងដែរ ។ ចំណែកមួយចំនួនទៀតរត់គេចខ្លួនបាត់ស្រមោល ចូលទៅក្នុងព្រៃ ដំឡូងមី និងព្រៃពោតផងដែរ ៕