ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​លោក ហង់ ស៊ីថា ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ធ្វើ​បទ​បង្ហាញ​អំពី​តួនាទី​ភារកិច្ច​របស់​ចៅក្រម​ដល់​សិក្ខាកាម​កម្លាំង​អាវុធហត្ថ​
Tue,25 July 2017 (Time 07:43 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 706នាក់)


កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៧ នាយទាហាន នាយទាហានរង​កង​រាជា​អាវុធហត្ថ​ខេត្ត​គំ​ពង់​ស្ពឺ​ក្នុង​វគ្គ​បំប៉ន​ជំនាញ​កងរាជអាវុធហត្ថ​ឆ្នាំ​២០១៧ បាន​ទទួល​ការយល់ដឹង​អំពី​ច្បាប់ និង​តួនាទី​របស់​ចៅក្រម ពី​លោក ហង់ ស៊ីថា ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ និង​លោក​ចៅក្រម ឆឹ​ម រិទ្ធី ដែល​មាន​សិក្ខា​មកា​ម​ជា​ង​១០០​នាក់​មក​ពី​ចំណុះ​បញ្ជាការដ្ឋាន​ខេត្ត​កំពង់ស្ពឺ ។​

​លោក​វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង​តំណាង​លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ បាន​មាន​ប្រសា​ស​ន៏​ថា ថ្ងៃ​នេះ​សិក្ខាកាម​អាវុធហត្ថ​និង​ទទួលបាន​ការស្វែងយល់​ផ្លូវច្បាប់ តួនាទី​ភារកិច្ច​ចៅក្រម ក្នុងនាម​កម្លាំង​អាវុធហត្ថ​ជា​ចំណែក​មួយ​អនុវត្ត​ច្បាប់ គឺ​មន្ត្រី​នគរបាល​យុត្តិធម៏ និង​អនុវត្ត​ដីកា​តុលាការ​ផងដែរ ។​

​លោក ហង់ ស៊ីថា បាន​មាន​ប្រសា​ស​ន៏​ថា ទោះ​វគ្គ​បំប៉ន​នេះ​មាន​មុខវិជ្ជា​ច្បាប់​ត្រឹម​តែ ២៥%​មែន តែ​លោក​ក្នុងនាម​តំណាង​ឲ្យ​ចៅក្រម​ដែល​កំពុង​ដំណើរ​ក្នុង​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ទាំងអស់ និង​ប្រឹងប្រែង​បង្ហាញ​ឲ្យអស់​ក្នុង​ការពន្យល់​ពី​ផ្លូវច្បាប់ និង​តួនាទី​ភារកិច្ច​របស់​ចៅក្រម ពាក់​ពន្ធ័​និង​ការអនុវត្ត​ច្បាប់  ពោល​គឺ​ចៅក្រម​ត្រូវតែ អនុវត្តតាម​តួនាទី​របស់​ខ្លួន ឈរ​លើ​ស្មារតី​អ​គិត​ធម៌​ទាំង ៤ ។ នៅក្នុង​ច្បាប់ស្តី​លក្ខិ​កៈ​នៃ​ចៅក្រម បាន​តម្រូវ​ឲ្យ​ចៅក្រម​ស្បថស្បែ​មុននឹង​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​វិជ្ជាជីវៈ​។​

​ចៅក្រម​ទាំងអស់​ក្នុងពេល​បំពេញ​វិជ្ជាជីវៈ​ជា​ចៅក្រម​បាន ក៏​បាន​ប្តេជ្ញា​ថា នឹង​ប្រតិបត្តិ​តួនាទី ភារកិច្ច និង​ប្រើ​សិទ្ធិ​អំណាច​របស់​គេ ក្នុងឋានៈ​ជា​ចៅក្រម ដោយ​គោរព​ឲ្យបាន​ត្រឹមត្រូវ​តាម​រដ្ឋធម្ម​នុ​ញ្ញ និង​សតិសម្បជញ្ញៈ និង​ឧត្តមគតិ​ជាតិ ក្នុង​ការប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​ការអនុវត្ត​ច្បាប់​ទាំងឡាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ត្រូវ​វៀរចាក​ពី​អគតិ​ធម៌​ទាំង ៤​ប្រការ​គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ  និង​មោហាគតិ និង​ប្រកាន់​នូវ​គុណធម៌​ប្រកបដោយ វីរយាស​ម្ប​យុត្ត សុចរិត​យុត្តិធម៌ បញ្ញត្តិ​គារ​វោ សម​ទណ្ឌោ និង​បញ្ញាវុធ វិនិច្ឆ័យ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ