ជនសង្សយ័ជាឧក្រិដ្ឋជនលក់អាវុធទៅឲ្យថៃ ត្រូវស្នងការនគបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបានម្នាក់ហើយ
ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ស្នងការនគបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នឹងស្នងការរង លោក សិទ្ធ ឡោះ បានដឹកនាំកម្លាំងធ្វើការស្រាវ នឹងឃាត់ខ្លួនជនសង្សយ័ម្នាក់ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាប់ពាក់ពន្ធ័នឹងការ នាំចេញអាវុធចូលប្រទេសថៃ នឹងត្រូវបានតម្រួតថៃ ស្ទាក់ចាប់បានកាលពីយប់រំលងអាធ្រាត ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ នៅខេត្តស្រះកែវ។
សូមរំលឹលផងដែរថា: កាលពីវេលាម៉ោង១២.៣០នាទី យប់រំលងអាធ្រាត ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ដោយទទួលបានសេចក្ដីរាយការណ៍ ពីកម្លាំងសម្ងាត់ថាមានការ នាំចូលអាវុធ សមត្ថកិច្ចតម្រួតថៃក៏បានចុះ នឹងស្ទាក់ចាប់បាន រថយន្ត២គ្រឿង ក្រោយត្រួតពិនិត្យនឹងឆែកឆេរ ក៏ប្រទះឃើញកាំភ្លើងត្បាល់ ធុនធ្ងន់ និងគ្រាប់រ៉ុកកែត មួយចំនួន ត្រូវបានជនសង្ស័យឆ្លើយសារភាពថា: បានយកពីខាងទឹកដីកម្ពុជា ដោយភាគីខ្មែរជាអ្នកផ្តល់អោយ ខណៈដែលជនសង្ស័យចំនួន៥នាក់បានធ្វើការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទាំងនេះ ចេញពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃចូលទៅក្នុងប្រទេសថៃ ដោយបានឆ្លងកាត់ខេត្តស្រះកែវ ក៏ត្រូវកំលាំងស្ទាក់ចាប់តែម្តង ។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើង នៅត្រង់ចំណុចស្ថានីយ៍ ប្រេងឥន្ធនៈមួយកន្លែង នៅលើ កំណាត់ផ្លូវលេខ ៣៥៩ ក្នុងភូមិ៧ ឃុំស្រះខ្វាន់ ស្រុកមឿងស្រះកែវ ខេត្តស្រះកែវប្រទេសថៃ ខណៈដែលរថយន្តរបស់មុខសញ្ញាចំនួន៣គ្រឿង បានបង្ហាញខ្លួន នៅ កន្លែងស្ថានីយ៍ប្រេងឥន្ធនៈខាងលើនេះ ។
ក្រោយពេលធ្វើការឡោមព័ទ្ធពីកំលាំងតម្រួតថៃ គឺជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន ដែលពួកគេទាំងនោះមានឈ្មោះ ៖
១. ផាណា ឆៃគង់ ភេទប្រុស អាយុ៣៨ឆ្នាំ
២. ប៊ុនថាំ ជ័យជំនះ ភេទប្រុស អាយុ ៥២ឆ្នាំ
៣. ខុមសាន់ កិច្ចថាវ៉នអាជីព ភេទប្រុសអាយុ៣០ឆ្នាំ
៤. ឧទ័យ ជ័យជំនះ ភេទប្រុស អាយុ៤៨ឆ្នាំ និង
៥. មានជ័យ កាន់ប្រៈសុំ ភេទប្រុស អាយុ៣២ឆ្នាំ ។
នៅក្នុងពេលចាប់ខ្លួននោះ សមត្ថកិច្ចបានឆែកឆេរ និងធ្វើការត្រួតពិនិត្យទៅលើរថយន្តទាំង៣គ្រឿង គឺបានរកឃើញវត្ថុតាងមួយចំនួន ដែលសុទ្ធសឹងតែជាអាវុធធុនធ្ងន់ ទាំងអស់ ដែលក្នុងនោះរួមមាន៖ កាំភ្លើងផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ២ ដើម កាំភ្លើងផ្លោងធុន ៨១ មីល្លីម៉ែត្រ ចំនួន១ដើម គ្រាប់ផ្លោងធុន ៨២ មីល្លីម៉ែត្រ ចំនួន ៣ គ្រាប់ គ្រាប់រ៉ុក្កែតដុតឆ្នួន ចំនួន ៣ ឈុត រថយន្ត ចំនួន ៣ គ្រឿង និងទូរស័ព្ទដៃ ចំនួន ៦ គ្រឿង ។
ជុំវិញការជួញដូរអាវុធខុសច្បាប់ របស់ជនសង្ស័យទាំង ៥ នាក់ ដែលផ្ទុយពីមាត្រាដែល បានចែងថា ហាមនាំយកអាវុធ គ្រាប់រំសេវ ទៅធ្វើចរាចរណ៍លើផ្លូវសាធារណៈ ដោយគ្មាន ការអនុញ្ញាត នោះ ត្រូវបានកំលាំងតម្រួតចាត់បញ្ជូន រួមជាមួយនឹងវត្ថុតាង ទៅកាន់ស្នងការ ខេត្តស្រះកែវ ក្នុងការសាកសួរបន្ថែមជុំវិញ ការនាំអាវុធដោយខុសច្បាប់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបន្តបើកការស្រាវជ្រាវថា តើអាវុធទាំងនេះយកមកពីប្រភពណា ហើយពួកគេនាំយកទៅណា អោយបានច្បាស់ ៕