ពិធីសម្ពោធបើកអោយប្រើប្រាស់ជាផ្លូវការនៅច្រកទ្វារអន្តរជាតិ ព្រំដែន អូរយ៉ាដាវ ខេត្តរតនៈគីរី និងស្រុកឡេថាញ់ ខេត្តយ៉ាឡាយ (ព្រំប្រទល់ដែនកម្ពុជា -វៀតណាម)
ខេត្តរតន:គីរី ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំ ប្រតិភូ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងកម្មវិធី បើកសម្ពោធជាផ្លូវការអោយប្រើប្រាស់ ច្រកផ្លូវអន្តរជាតិ ព្រំដែន កម្ពុជា-វៀតណាម នៅចំណុចច្រកអូរយ៉ាដាវ ខេត្តរតនៈគីរី និងជាប់ព្រំប្រទល់ស្រុកឡេថាញ់ ខេត្តយ៉ាឡាយ នៃប្រទេសវៀតណាម ព្រមទាំងមាន វត្តមានប្រជាជន កម្ពជា-វៀតណាមនិងមន្ត្រីថ្នាក់ដឹកនាំជាតិ-អន្តរជាតិនិងភ្ញៀវជាតិ-អន្តរជាតិ មានទាំង ភាគីមិត្តវៀតណាមនៅខេត្តយ៉ាឡាយ និងមន្ត្រីដែល មានការ ពាក់ពន្ធ័ ក៏បានចូលរួម ផងដែរ នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ ។
នៅក្នុងកម្មវិធីនេះដែរភាគីមិត្តបានទទួលស្វាគមន៍ប្រតិភូកម្ពុជានៅក្នុងទឹកដីវៀតណាមដោយក្ដីរីករាយក្រៃលែង ព្រមទាំងប្រតិភូ មិត្តវៀតណាមដឺកនាំដោយ ឯកឧត្តម ជីន ឌិញយុង ឧបនាយករដ្ឋមន្ត្រី វៀតណាម និងបានចូលរួមសំណេះសំណាល ពិភាក្សា បង្ហាញពីការរីកចំរើន និងការខ្វះខាតក្នុងការអភិវឌ្ឍ ប្រទេសជាតិ រៀងៗខ្លួន ។ កិច្ចពិភាក្សាធ្វើឡើង នៅក្នុងបន្ទប់ទទួលភ្ញៀវរួចហើយទើបបន្តកម្មវិធីនៅក្នុងរោងមេទ្ទិញ ច្រកអន្តរជាតិ ព្រំប្រទល់ស្រុក អូរយ៉ាដាវ -ស្រុកឡេថាញ់ ។
ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ជាអធិបតី និងតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេច អគ្គមហាសេនា បតី តេជោ ហ៊ុន សែន បានឡើងអានសន្ទរកថា ស្វាគមន៍ អបអរសាទរ នូវសមទ្ធិផលថ្មីៗ និងសេចក្ដីសំរេចបើកច្រកអន្តរជាតិនេះដើម្បីដំណើរការ លើការងារសេដ្ឋកិច្ចអោយ កាន់តែមានភាពរីកចំរើនបន្ថែមទៀត ប៉ុន្តែ ឯកឧត្តម បានសំណួមពរដល់រដ្ឋាភិបាលវៀតណាមជួយយកចិត្តទុក្ខ ដាក់ជំរុញក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសហការគ្នាអោយបានល្អនៅតាមច្រកព្រំដែននេះ កុំមាន គ្រឿងញៀនឆ្លងកាត់បាន ។បន្តមកភាគីមិត្តវៀតណាមគឺមាន ឯកឧត្តម ជីន ឌិញយុង ឧបនាយករដ្ឋមន្ត្រីវៀត ណាម ក៏បានអានសន្ទរកថា អបអរសាទរ ថ្លែងអំណរគុណវិញ និងបានកាត់ខ្សែបូ រួមគ្នាជានិម្មិតរូបអោយប្រើប្រាស់ពីពេលនេះតទៅ ៕