រថយន្ត១០០គ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនបានផ្តល់ជូនសាលារាជធានីភ្នំពេញជាផ្លូវការនៅថ្ងៃទី១៣កក្កដានេះ
ភ្នំពេញ៖ រថយន្តក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញជាផ្លូវការហើយនៅរសៀលថ្ងៃទី១៣កក្កដា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្យក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក TAN QINGSHENG ភារធារីអមស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងប្រជាពលរដ្ឋមន្ត្រីជាច្រើននាក់។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណគុណចំពោះរដ្ឋាភិបាលចិនបានរថយន្តក្រុងថ្មី១០០គ្រឿងក្នុងមានរថយន្តពេទ្យចំនួន២គ្រឿងមកឲ្យប្រទេសកម្ពុជានៅថ្ងៃនេះ ដើម្បីដាក់ឲ្យដំណើរការនៅ ក្នុងរាជធានីភ្នំពេញជាសារធាណៈ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនតែងតែបានផ្តល់ជំនួយយ៉ាងច្រើនសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជានាពេលកន្លងមក។
ឯកឧត្តម បន្តថា សព្វថ្ងៃនេះ នៅរាជធានីភ្នំពេញ មានសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែដោយខ្សែរត់ទី១ ចេញពីម្តុំឬស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយ តាមផ្លូវជាតិលេខ១ រីឯខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រីឆ្ពោះទៅរង្វង់មូលចោមចៅ ហើយរថយន្តក្រុងទាំង៣ខ្សែនេះ ប្រើប្រាស់រថយន្ត៥៧គ្រឿង ជាមួយចំណតរង់ចាំ១៦៨កន្លែង។
ឯកឧត្តមបន្ថែមថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋប្រើប្រាស់សេវារថយន្តសាធារណៈរបស់ក្រុងនេះ ប្រមាណ៦៥០០នាក់ទៅ៧០០០នាក់ក្នុងមួយថ្ងៃៗ។ ដូច្នេះ ការផ្តល់ជំនួយរថយន្តក្រុងថ្មី១០០គ្រឿងរបស់ចិននេះ ពិតជាឆ្លើយតបទាន់ពេលវេលានូវតម្រូវការរបស់ប្រជាពលរដ្ឋកកម្ពុជាក្នុងរាជធានីភ្នំពេញ។
រថយន្តទាំងនេះ ពិតជាបានរួមចំណែកក្នុងការពង្រីកបន្ថែមនូវខ្សែរថយន្តក្រុងដើម្បីដឹកជញ្ជូនសេវាសាធារណៈជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោលបំណងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរ គ្រោះថ្នាក់ចរាចរ និងការបំពុលបរិស្ថាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក Tan Qing Sheng ភារៈធារីស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា រថយន្តក្រុងដែល ជាជំនួយរបស់រដ្ឋាភិបាលជូនដល់កម្ពុជានាពេលនេះ គឺជាប្រភេទរថយន្តថ្មី និងមានលក្ខណៈ ទំនើប ដែលអាចផ្តល់សេវាជូនដល់អ្នកធ្វើដំណើរប្រកបដោយគុណភាព និងកែលម្អបានចំពោះបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា កាសម្រេចផ្តល់ ជំនួយនេះ ទាំងមិនត្រឹមតែបានចូលរួចចំណែកដោះស្រាយបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិដល់ល្អរវាងប្រទេសទាំង២ ដែលមាទំនាក់ទំនងល្អជាមួយគ្នាអ្នកស្អិតល្មួត៕