ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព្រះមហាក្សត្រ​កម្ពុជា អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់ រួមគ្នា​ការពារ​ភ្លើង​ឆេះ​ព្រៃ បញ្ឈប់​ការកាប់​រាន​ដី​ព្រៃឈើ ការកាប់​ឈើ​ខុសច្បាប់ និង​ការ​បរបាញ់​គ្រប់​រូបភាព​
Tue,11 July 2017 (Time 11:36 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 702នាក់)


កណ្តាល ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​បរមនាថ នរោត្តម សីហ​មុនី នៅក្នុង​ពិធិ «​បុណ្យ​រុក្ខទិវា​» នា​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ បាន​អំពាវនាវ ឲ្យ​ជនរួមជាតិ​ទាំងអស់ មេត្តា​រួម​គ្នា​ការពារ​ភ្លើង​ឆេះ​ព្រៃ បញ្ឈប់​ការកាប់​រាន​ដី​ព្រៃឈើ​ជា​កម្មសិទ្ធិ ការកាប់​ឈើ​ខុសច្បាប់ ការ​បរបាញ់ ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និង​ចូលរួម​ដាំ​ដើមឈើ​ឲ្យបាន​ច្រើន​ជា​អតិបរមា ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឡើងវិញ​។​

​ព្រះមហាក្សត្រ បាន​ព្រះរាជបន្ទូល​បន្ថែមថា ការចូលរួម​របស់​ជ​ន​រួម​ជាតិ​នេះ បាន​បង្ហាញ​ពី​ស្មារតី ទទួលខុសត្រូវ​លើ​ជោគវាសនា អនាគត​នៃ​ធនធាន​ព្រៃឈើ ដើម្បី​កូនចៅ​យើង​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​។​

​ព្រះរាជបន្ទូល​របស់​ព្រះមហាក្សត្រ​ខាងលើនេះ បាន​ធ្វើឡើង​ខណៈដែល​ព្រះអង្គ​បាន​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅក្នុង​ពិធី «​បុណ្យ​រុក្ខទិវា​» រៀបចំ​ធ្វើឡើង នៅក្នុង​ភូមិ​ក្រាំងក្រូច ឃុំ​ទួល​ព្រេច ស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​បន្ថែម​ពីលើ​នេះ​ព្រះមហាក្សត្រ ព្រះអង្គ​បាន​អំពាវនាវ​អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ សូមមេត្តា​បន្ត​ការជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​រូបភាព​ដល់​ការគ្រប់គ្រង ការអភិវឌ្ឍ និង​ការកែទម្រង់​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​។​

​ជាមួយគ្នា​នេះ​ព្រះមហាក្សត្រ ក៏​បាន​អំពាវនាវ​មន្ត្រីរាជការ​តាម​ក្រសួង​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ សិស្សានុសិស្ស គ្រប់​គ្រឹះស្ថានឧត្តមសិក្សា និង​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស សូមមេត្តា​បន្ត​ប្រពៃណី​ដាំ​កូនឈើ ឲ្យបាន​សកម្ម និង​គ្រប់​ទីកន្លែង ព្រមទាំង​បង្កើតឲ្យមាន «​សួន​ដាំ​ឈើ​» ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ របស់​យើង​បាន​ចូលរួម​ដាំ​ឈើ និង​រុក្ខជាតិ​គ្រប់​ប្រភេទ​សម្រាប់​ជីវិត​រស់នៅ​សុខសាន្ត និង​បាន​ស្ថិតស្ថេរ​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​បញ្ជាក់ទៀតថា «​ការដាំ​ឈើ និង​រុក្ខជាតិ​គ្រប់​ប្រភេទ និង​ផ្តល់​នូវ​បុណ្យ​កុសល ដ៏​ប្រពៃ​សម្រាប់​មនុស្ស​គ្រប់ៗ​រូប ហើយ​ធ្វើឲ្យ​មូលដ្ឋាន​របស់​យើង​មាន​ទេសភាព​ពណ៌​បៃតង និង​រស់​រវើក​គ្រប់ពេល​រដូវ​កាល​»​។​

​តាម​របាយការណ៍​របស់លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឲ្យដឹងថា សម្រាប់​ឆ្នាំ​២០១៧​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយមាន​កិច្ចសហការ​ល្អ​ប្រសើរ ជាមួយ​ក្រសួង​ព្រះបរមរាជវាំង អាជ្ញាធរ​ខេត្ត​កណ្តាល បាន​កំណត់​យក​ទីតាំង​ស្ថិតនៅ​ភូមិ​ក្រាំងក្រូច ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ប្រារព្ធ​ពិធី​រុក្ខទិវា​លើក​ទី​២៧ នៅលើ​ផ្ទៃដី​ទំហំ​១០​ហិកតា ហើយ​កូនឈើ​ដែល​ត្រូវ​យក​មក​ដាំ នៅក្នុង​ពិធី​នេះ រួម​មាន​ប្រភេទ​ឈើ​ក្រញូង ធ្ន​ង និង​គីនីន សរុប​ចំនួន​៨,៨៣០​ដើម​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ